ច័ន្ទ , 03 តុលា 2022
Real ខាតពិន្ទុជាលើកដំបូងក្នុង La Liga ដោយសារតែ Osasuna
Karim Benzema ខកខានប៉េណាល់ទីមិនចូល ធ្វើឲ្យ Real Madrid ខាតពិន្ទុជាលើកដំបូងក្នុងលីគនារដូវកាលនេះ ពេលលេងជាមួយក្រុម Osasuna កាលពីយប់មិញ។
កាលប្រកួតដែលរៀបចំនៅកីឡដ្ឋាន Bernabeu តារាកំពុងរះ Vinicius Junior រកបានគ្រាប់នាំមុខឲ្យ Madrid នាទីទី៤២។ ប៉ុន្តែឈានដល់វគ្គទីពីរនាទីទី៥០ ខ្សែប្រយុទ្ធ Kike Garcia ធ្វើបានគ្រាប់តាមស្មើវិញឲ្យ Osasuna តាមរយៈការតែតបញ្ចូលទីយ៉ាងល្អ។
នាទី៧៨ កីឡាករ David Garcia របស់ Osasuna ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើ Benzema និងបង្កើតឲ្យមានបាល់ប៉េណាល់ទី។ យ៉ាងណាមិញ សំណាងមិនល្អ Benzema ទាត់ប៉េណាលទីមិនចូល ធ្វើឲ្យលទ្ធផលផលចុងក្រោយបញ្ចប់ត្រឹម ១-១។
លទ្ធផលនេះបានធ្វើឲ្យ Osasuna ជាក្រុមបញ្ចប់ការឈ្នះ១០០%ក្នុងលីគរបស់ Madrid។ ក្រុមលោក Carlo Ancelotti ពេលនេះកំពុងស្ថិតនៅលេខពីរក្នុងតារាងពិន្ទុ La Liga មាន១៩ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Barcelona តែចាញ់គ្រាប់ចំណេញ៕
សូមបញ្ចេញមតិនៅទីនេះ