អង្គារ , 04 តុលា 2022
ក្រោយចាកចេញពីអគ្គិសនី លោក មាស សំអឿន ត្រូវបានតែតាំងជាគ្រូ U18 របស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ
នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ បានប្រកាសតែងតាំង លោក មាស សំអឿន ជាគ្រូយុវជនអាយុក្រោម១៨ឆ្នាំ ជំនួសកន្លែងលោក សំ ចន្នា ដែលទើបចាកចេញ។
លោក មាស សំអឿន គឺជាអតីតទីប្រឹក្សាបច្ចេកទេស របស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា កាលពីឆ្នាំ ២០១៩ និងជាគ្រូបង្គោល ២០២០-២១ ដោយបានរួមចំណែកដ៏ធំធេង ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ និងរៀបចំគម្រោងរបស់ក្លិប មុនពេលចាកចេញពីក្លិបបាល់ទាត់អគ្គីសនីកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឆ្នាំ២០២១។
គួរឲ្យដឹងថា លោក មាស សំអឿន ក្រៅពីជាគ្រូបង្គោលរបស់ក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា ហើយលោកក៏ធ្លាប់ដឹងនាំក្រុមបៀលប្រាយយូណាយធីត និងវេស្ទើនភ្នំពេញ ព្រមទាំងជាគ្រូជំនួយ U15 ក្រុមជម្រើសជាតិកម្ពុជា ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ