ព្រហស្បតិ៍ , 06 តុលា 2022
អ្នកគាំទ្រមិនអស់ចិត្ត ក្រោយឃើញអតីតតារាចម្រៀង តាតា បង្ហាញរូបភាពប្លែកៗខុសធម្មតា
អ្នកគាំទ្រមិនអស់ចិត្ត ក្រោយឃើញអតីតតារាចម្រៀង តាតា បង្ហាញរូបភាពប្លែកៗខុសធម្មតា
កម្សាន្ត៖បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង ១០ឆ្នាំហើយ ដែលអតីតតារា ចម្រៀងប្រចាំផលិតកម្ម សាន់ដេ តាតា បានបន្សាត់ខ្លួនចេញពីអាជីពសិល្បៈ យ៉ាងស្ងៀមស្ងាត់។ សូម្បីរូបភាព តាតា ចែករំលែកនៅតាមបណ្តាញសង្គមក៏នាងកម្របង្ហាញមុខមាត់ពិតណាស់។
បទចម្រៀង«ដើរវ៉ៃគេ»គឺជាបទល្បីល្បាញខ្លាំងរបស់កញ្ញា តាតា កាលពីជាង ១០ ឆ្នាំមុន។ បទនេះសូម្បីក្មេងៗក៏ចេះច្រៀង និងរាំដែរ ហើយតារាចម្រៀងរូពនេះត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់តន្រ្តីករល្បីឈ្មោះលោក រ៉េត ធីដូណា ។
តែអ្វីដែលចាប់អារម្មណ៍នោះ តាតា ហាក់ខុសពីតារាដទៃ ព្រោះរយៈពេលជាច្រើនឆ្នាំ ដែលនាងបានលាឈប់ពីអាជីពសិល្បៈ តាតា កម្រ បង្ហាញខ្លួននៅក្នុងកម្មវិធីនានា របស់មិត្តភក្តិណាស់ ហើយសូម្បីតែរូបភាពនៅក្នុងហ្វេសប៊ុកក៏ តាតា មិនដែលបង្ហាញមុខមាត់ពិតប្រាកដម្តងណាឡើយ ភាគច្រើននាងតែងបង្ហាញរូបភាពបែបៗ ដោយការកាត់តតែប៉ុណ្ណោះ។
ដ្បិតចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំក៏ពិតមែន តែ តាតា នៅមានអ្នកគាំទ្រជាច្រើនចងចាំរូបនាង ហើយមានអ្នកខ្លះចង់ដឹងថា តើ អាយដលរបស់ខ្លួនសព្វថ្ងៃមានស្វាមីហើយនៅ ? ជាពិសេសមុខមាត់ពិតប្រាកដរបស់នាងតើនៅតែស្រស់ស្អាតគួរឱ្យស្រឡាញ់ដូចមុន ឬយ៉ាងណា ? ព្រោះជារឿយៗតែងមានការខមិននឹងចង់ឃើញមុខមាត់ពិតរបស់ម្ចាស់បទ « ដើរវ៉ៃគេ» ពីសំណាក់ហ្វេន ហ្វេន ជាច្រើន តែ តាតា បានឆ្លើយថា«ខ្ជិលបង្ហាញ»។
បញ្ហានេះរហូតមានការវែកញែកជុំវិញរូបភាពបែបកាត់តរបស់ តាតា នៅក្នុងបណ្តាញសង្គមដោយអ្នកខ្លះបានលើកឡើងថា តាតា នៅតែស្រស់ស្អាត និងគួរឱ្យស្រឡាញ់ តែអ្នកលេងបណ្តាញសង្គមខ្លះបែរជា ព្រលយពាក្យថា ឃើញរូបភាពរបស់ តាតា កន្លងមកហាក់មានអារម្មណ៍ថា គួរឱ្យខ្លាច ហើយខ្លះទៀតថា មើលទៅជីវិតឯកជន តាតា ហាក់ដូចជាអាថ៌កំបាំងណាស់។ មិនតែប៉ុណ្ណោះការប្រើរូបភាពប្លែកៗនៅលើបណ្តាញសង្គមត្រូវបានមតិជាច្រើនគិតថា នៅពេលឃើញរូបភាពបែបនេះ ពួកគេហាក់បានព្រួយបារម្ភចំពោះនាងជាជាខ្លាំង។
តាតា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន នាងកើតក្នុងគ្រួសារដែលមានឪពុកម្តាយជាអ្នកសិល្បៈ ប៉ុន្តែគួរឱ្យស្តាយ បច្ចុប្បន្ន តាតា បានចាកចេញពីអាជីពនេះទៅហើយ ៕
សូមបញ្ចេញមតិនៅទីនេះ