ច័ន្ទ , 20 មិថុនា 2022
តោះមកដឹងពីចំណាត់ថ្នាក់អ្នកចាត់ការ Manchester United ទាំងអស់ ចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍
លោក Sir Alex Ferguson ជាគ្រូបង្វិកដែលជោគជ័យខ្លាំង មិនធ្លាប់មានពីមុនមក ក្នុងអំឡុងការដឹកនាំរយៈពេល 27 ឆ្នាំរបស់លោកនៅ Manchester United ។ ក្លឹបបានចារឈ្មោះជាក្លឹបដ៏ជោគជ័យបំផុតរបស់ខ្លួន ក្រោមការដឹកនាំរបស់កីឡាករស្កុតឡេនរូបនេះ ប៉ុន្តែអ្វីៗបានប្រែប្រួល ចាប់តាំងពីលោកបានលាលែងពីតំណែង ដោយសារលោកមានវ័យចំណាស់ទៅហើយ។
ក្រុមបីសាចក្រហម Manchester United ចាប់តាំងពីពេលនោះមក មានអ្នកចាត់ការប្រាំនាក់ហើយ។ ពួកគេមួយចំនួន អាចធ្វើអោយក្រុមនៅ Old Trafford មានភាពរីកចំរើនតែបន្តិចបន្តួចប៉ុណ្ណោះក្នុងការដឹកនាំក្នុងប៉ុន្នានប្រកួតដំបូង ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ពិតជាអាចស្ដារ United ទៅកាន់ថ្ងៃដ៏រុងរឿងរបស់ពួកគេវិញបាននោះទេ។
ថ្ងៃនេះ Lee News នឹងនាំអ្នកស្នេហាវិស័យកីឡារ ទាំងអស់គ្នា ពិសេសអ្នកគាំទ្រដ៏ងប់ងុលរបស់បិសាចក្រហម ពីចំណាត់ថ្នាក់ និងរបៀបដែលអ្នកចាត់ការទាំងប្រាំរូប ដែលបានចូលកាន់តំណែង បន្ទាប់ពីលោក Sir Alex Ferguson លាលែងពីដំណែង។ (បញ្ជាក់៖ អ្នកចាត់ការបណ្ណុះអាសន្ន Ryan Giggs និង Michael Carrick មិនត្រូវបានរាប់បញ្ជូលក្នុងបញ្ជីនេះទេ)។
- Ralf Rangnick
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ននៅ Manchester United កាលពីថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2021។ លោកត្រូវបានប្រគល់ភារកិច្ចឱ្យរក្សាលំនឹងនៃក្រុមទាំងមូល បន្ទាប់ពីថ្ងៃចុងក្រោយរបស់លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅរបស់ Manchester United ។
ទោះយ៉ាងណាក៏ដោយ Rangnick បានដឹកនាំបិសាចក្រហមមិនបានពេញមួយរដូវកាលនោះទេ។ វាអាចមកពីការពិតដែលថា ប្រព័ន្ធលេងនៅអង់គ្លេសមានភាពខុសប្លែកពីអាល្លឺម៉ង់ ឬប្រហែលជាលោកមិនដឹងពីរបៀបគ្រប់គ្រងកីឡាកររបស់ Manchester United ដែលភាគច្រើនមានប្រាក់ខែខ្ពស់ ពោលមិនសូវស្ដាប់គ្រូបង្វិក។ យ៉ាងណាមិញ Rangnick បានតស៊ូយ៉ាងខ្លាំងជាមួយក្លឹប ហើយបានដឹកនាំក្រុមឈ្នះ 11 និងចាញ់ 10 ក្នុងចំណោម 29 ប្រកួតរបស់លោក។
ដំបូងឡើយ Rangnick ត្រូវបានរំពឹងថា នឹងបន្តក្នុងតួនាទីប្រឹក្សាយោបល់។ ប៉ុន្តែផែនការនេះត្រូវបានលុបចោលនាពេលថ្មីៗនេះ ហើយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានចាកចេញទៅដឹកនាំក្រុមជម្រើសជាតិអូទ្រីស។
4.David Moyes
លោក Sir Alex Ferguson បានជ្រើសរើសលោក David Moyes ជាអ្នកស្នងតំណែងរបស់លោក ប៉ុន្តែលោកមិនដឹងថា តើមិត្តរួមជាតិរបស់លោកបានត្រៀមខ្លួនសម្រាប់ការងារនេះកម្រិតណានោះទេ។ Moyes ត្រូវបានប្រព័ន្ធផ្សព្វផ្សាយធ្វើការរិះគន់ម្ដងហើយម្ដងទៀត ហើយមិនបានចំណាយពេលពេញមួយរដូវកាល ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Manchester United ឡើយ ។
មែនទែនទៅ អ្នកគាំទ្រ Man United មានចិត្តពីររួចទៅហើយ មុនពេលដែលរដូវកាលនេះបានចាប់ផ្តើម ដោយសារតែការសម្រេចចិត្តដ៏គួរឱ្យសង្ស័យរបស់លោក Moyes នៅក្នុងទីផ្សារដោះដូរកីឡាករ និងការខ្វះយុត្តសាស្រ្តដឹកនាំរបស់លោក។ គ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះ បានដឹកនាំក្រុម Manchester United ឈ្នះត្រឹមតែ 27 ប្រកួតប៉ណ្ណោះ ក្នុងចំណោម 51 ប្រកួត ហើយចាញ់រហូតដល់ ១៥ប្រកួត ដែលជាលទ្ធផលអាក្រក់បំផុតរបស់ក្លិប។
លទ្ធផលនេះ បានធ្វើអោយអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម មានការខឹងសម្បារយ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោកគឺជាក្រុមការពារតំណែងជើងឯក Premier League ។ វាមិនអាចទទួលយកបានសម្រាប់ពួកគេ ដែលថាពួកគេកំពុងឈានដល់កម្រិតអន់បំផុតមិនធ្លាប់មាន ពេលនោះហើយ លោក Moyes ត្រូវបានក្លិបបណ្ដេញចេញ។
- Louis van Gaal
លោក Louis van Gaal បានចូលមកដឹកនាំ Manchester United ជំនួសលោក David Moyes
។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ចាប់ផ្តើមដឹកនាំក្រុមនៅ Old Trafford ហើយព្យាយាមលេងតាមរបៀបរបស់លោក ហើយនាំឱ្យ Man United លេងទម្រង់ អន់បំផុតមិនធ្លាប់មាន។ មិនតែប៉ុណ្ណោះ អតីតអ្នកចាត់ការក្លឹប Barcelona និង Bayern Munich រូបនេះ ក៏បានបញ្ចេញសាច់ប្រាក់នៅក្នុងទីផ្សារដោះដូរកីឡាករ និងបានធ្វើការចុះហត្ថលេខាគួរឱ្យសង្ស័យមួយចំនួនផងដែរ។
យ៉ាងណាមិញ Van Gaal បានបន្តទទូចថា លោកត្រូវការយ៉ាងហោចណាស់បីឆ្នាំ ដើម្បីរៀបចំក្រុមទៅកាន់រចកាលដ៏រុងរឿងរបស់ខ្លួនឡើងវិញ។ មិនអន់ប៉ុន្មាននោះទេ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងរដូវកាល 2014-15 ។ ក្រោមការដឹកនាំរបស់លោក Van Gaal បានបន្តធ្វើឱ្យអ្នកគាំទ្រក្រុម Manchester United ខកចិត្ត បន្ទាប់ពីការបរាជ័យម្ដងហើយម្ដងទៀត ពិសេសគឺការធ្លាក់ចេញពីពានរង្វាន់ UCL។ យ៉ាងណាមិញ Van Gaal នៅតែដឹកនាំ Manchester United លើកពាន FA Cup នៅរដូវកាល 2016 ប៉ុន្តែពីរថ្ងៃក្រោយមក លោកត្រូវបានបណ្តេញចេញ។
គួរបញ្ជាក់ថា ក្នុង 103 ប្រកួត ក្រោមការដឹកនាំរបស់ Van Gaal ក្រុម Manchester United ឈ្នះ 54 ប្រកួត ចាញ់ 25 ប្រកួត និងស្មើ 24 ប្រកួត។
- Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer បានដឹកនាំយ៉ាងល្អនៅ Manchester United ។ លោកធ្វើឱ្យអ្នកគាំទ្រមានជំនឿលើក្រុមម្តងទៀត ហើយលោកក៏បានបង្ហាញទម្រង់ដ៏គួរឱ្យរំភើប ដែលអ្នកគាំទ្រចង់ឃើញ ។
Solskjaer បានបង្ហាញកម្រិតមិនគួរឱ្យជឿនៃការប្តេជ្ញាចិត្តចំពោះក្លឹប និងភាពស្មោះត្រង់ចំពោះកីឡាកររបស់លោក។ លោកបានគាំនាំយកកីឡាករល្អជាច្រើនមកចូលរួមជាមួយក្រុមក្នុងនោះ មានទាំងខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ។ គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់ Manchester United ក្នុងរយៈពេលថ្មីៗនេះ។
ពិសេស ការទម្លាក់ 2-0 នៅលើទឹកដីរបស់ Paris Saint-Germain ក្នុងជុំទី 16 នៃក្របខ័ណ្ឌ Champions League ឆ្នាំ 2018-19។ លោក Solskjaer បានដឹកនាំក្រុម Manchester United ទៅកាន់ចំណាត់ថ្នាក់លេខ 3 និងលេខ 2 ក្នុងរយៈពេលពីររដូវកាលពេញរបស់លោកក្នុងនាមជាអ្នកចាត់ការរបស់ពួកគេ។
មិនតែប៉ុណ្ណោះ លោកក៏បានដឹកនាំពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃ UEFA Europa League 2020-21 ផងដែរ ។ ក្រោមការដឹកនាំរបស់លោក Solskjaer ក្រុម Manchester United ក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup និង League Cup ផងដែរ។ លោកបានដឹកនាំ Manchester United ឈ្នះ 91 ដងក្នុង 168 ប្រកួត ខណៈចាញ់តែ 37 ដងប៉ុណ្ណោះ។
ក្រុម Manchester United របស់ Solskjaer មិនបានបង្ហាញទម្រង់លេងដ៏ល្អនោះទេ ក្នុងពាក់កណ្តាលដំបូងនៃរដូវកាល 2021-22 ។ កីឡាកររបស់លោកបានធ្វើឱ្យខកចិត្តយ៉ាងខ្លាំង។ អ្វីៗបានក្រៀមស្វិតទៅៗ នៅពេលដែល Manchester United បានប្រកួតចាញ់ជាច្រើនប្រកួតនៅក្នុង Premier League ។
ទីបំផុត Solskjaer ត្រូវបានបណ្តេញចេញនៅដើមខែធ្នូ ឆ្នាំ 2021 ប៉ុន្តែលោកនឹងត្រូវបានគោរពដោយអ្នកគាំទ្រ សម្រាប់ការស្ដារឡើងវិញនូវកេស្តឈ្នោះរបស់ពួកគេនៅក្នុងក្លឹប។ លោកក៏បានផ្តោតលើការនាំយកនូវកីឡាករវ័យក្មេងដែលទេពកោសល្យចេញពីថ្នាលយុវជន ហើយនោះជាការផ្លាស់ប្តូរមួយផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ដោយអ្នកគាំទ្រនៅ Old Trafford ។
1.Jose Mourinho
Jose Mourinho គឺជាគ្រូបង្វិកជោគជ័យបំផុតក្នុងចំណោមអ្នកចាត់ការរបស់ Manchester United ក្នុងសម័យក្រោយលោក Sir Alex Ferguson។ នៅពេលដែល 'Special One' ត្រូវបានមកជំនួសលោក Louis van Gaal នៅរដូវក្តៅឆ្នាំ 2016 វាច្បាស់ណាស់ថា ក្លឹបទទួលបានជោគជ័យភ្លាមៗ។
Mourinho បានបង្ហាញពីការសន្យាជាច្រើន ដោយបានដឹកនាំក្រុមទៅកាន់ពានរង្វាន់ Europa League និង League Cup ក្នុងរដូវកាលដំបូងរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ។ លោកក៏បានចុះហត្ថលេខាលើកីឡាករលំដាប់ពិភពលោកដូចជា Paul Pogba, Henrikh Mkhitaryan និង Zlatan Ibrahimovic ផងដែរ។
កីឡាករទាំងអស់រីករាយនឹងការដឹកនាំរបស់លោក Mourinho ហើយក្រុមថែមទាំងជាគូរប្រជែងរបស់ក្រុមខ្លាំងៗ ក្នុងរដូវកាល Premier League 2017-18 ផងដែរ។ ប៉ុន្តែបន្ទាប់ពីការធ្លាក់ចេញដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួត Champions League ជុំទី 16 ទល់នឹង Sevilla អ្វីៗបានចាប់ផ្តើមកើនឡើងសម្រាប់ Mourinho ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ចាប់ផ្ដើមមិនចុះសម្រុងជាមួយកីឡាករជាច្រើន។ Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងលីគក្នុងរដូវកាល 2017-18 ប៉ុន្តែមិនមានលេចធ្លោដូចម្ចាស់ជើងឯក Manchester City នោះទេ។ Mourinho មិនត្រូវបានគាំទ្រក្នុងទីផ្សារដោះដូរកីឡាករជាបន្តបន្ទាប់ទេ ហើយនេះនាំឱ្យមានការខកចិត្តកាន់តែខ្លាំង។ អ្នកគាំទ្រមិនសប្បាយចិត្ត នឹងទម្រង់លេងបាល់ទាត់ ចតឡានក្រុង របស់លោកនោះទេ ទីបំផុត Mourinho ត្រូវបានបណ្តេញចេញពីតំណែងពាក់កណ្តាលរដូវកាល 2018-19 ។
គួរបញ្ជាក់ថា Mourinho បានដឹកនាំក្រុម Manchester United សរុបចំនួន ១៤៤ ប្រកួត ក្នុងនោះ ឈ្នះ ៨៤ប្រកួត ស្មើ ៣២ប្រកួត និងចាញ់ចំនួន ២៨ប្រកួត៕
សូមបញ្ចេញមតិនៅទីនេះ