អង្គារ , 11 តុលា 2022
យ៉ុង ចាន់កណ្ណិកា សាក់នៅកញ្ចឹងក ពាក្យ “ម៉ែ ចាន់ ស៊ីវុធថា” តែអ្នកមហាជនថា អំពើល្អ ដឹងគុណឪពុកម្តាយ ស្ថិតលើទង្វើផ្ទាល់…
កម្សន្ត៖មានការចាប់អារម្មណ៍ជាខ្លាំងថ្មីៗនេះគេបានឃើញអតីតតារាចម្រៀងមាឌតូចល្អិត យ៉ុង ចាន់កណ្ណិកា បានបង្ហាញស្នាមសាក់នៅកញ្ចឹងកដែលមានអក្សរថា «ម៉ែ ចាន់ ស៊ីវុធថា»។ ទន្ទឹមអតីតារាស្រីបង្ហាញស្នាមសាក់ ក៏មានការចង់ដឹងពី មូលហេតុ ដែលនាងសាក់អក្សរបែបនេះផងដែរ ប៉ុន្តែក៏មានអ្នកគាំទ្រខ្លះបាននិយាយថា អំពើល្អ ដឹងគុណឪពុកម្តាយ ស្ថិតលើទង្វើរបស់ខ្លួនយើងផ្ទាល់...។
ការសាក់ក៏ជាសិល្បៈមួយដែលជួយបន្ថែមភាពស្រស់ស្អាតនិងទាក់ទាញសម្រាប់អ្នកនិយមចូលចិត្តសាក់រូបនៅលើរាងកាយ ដែលកាន់តែបង្កើនសម្រស់ឱ្យពួកគេលេចធ្លោថែមមួយកម្រិតទៀត ។ យ៉ាងណាមិញថ្មីៗនេះ យ៉ុង ចាន់កណ្ណិកា បានបង្ហាញរូបសាក់ជាអក្សរ «ម៉ែ ចាន់ ស៊ីវុធថា» នៅកញ្ចឹងកដែលមើលទៅពិតជាស្រស់ស្អាតនិងពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅបំផុត ។
ជាមួយនឹងការសរសើរពីសំណាក់មហាជន ក៏មានការចង់ដឹងថាមូលហេតុអ្វី បាន យ៉ុង ចាន់កណ្ណិកា សម្រេចសាក់អក្សរបែបនេះនៅលើកញ្ចឹងក ព្រោះថា ទម្រាំបានស្នាមសាក់ដែលស្រស់ស្អាតបែបនេះក៏ឈឺសាច់មិនធម្មតាដែរ ។ តែក៏ មានអ្នកខ្លះលើកឡើងថា ក្តីស្រឡាញ់ពិតមិនចាំបាច់បង្ហាញតាមរយៈការសាក់នោះទេគឺសំដៅទៅលើទង្វើច្រើនជាង ។ ពាក់ព័ន្ធជាមួយរឿងនេះ អ្នកនាង យ៉ុង ចាន់កណ្ណិកា បានប្រាប់ Lee News តាមសារអេឡិចត្រូនិចថា «ជាសិទ្ធរបស់បុគ្គលហើយអ្នកនាងក៏មិនចង់និយាយពីមូលហេតុនៃការសាក់នេះដែរ ។ សម្រាប់អ្នកនាងគិតថារឿងនេះគ្មាននរណាមករិះគន់នោះទេ »។ ឆ្លើយនេះ តារាស្រីបាត់មុខពីសិល្បៈហាក់មិន សប្បាយចិត្តក្នុងការប្រាប់ពីមូលហេតុនៃការសាក់អក្សរបែបនេះទេ ដោយនាងបានបន្ថែមថា សព្វថ្ងៃនាងជាអ្នករកស៊ីលែងជាអ្នកសិល្បៈដូចមុនទៀតហើយ ។
គួររម្លឹកដែរថា យ៉ុង ចាន់កណ្ណិកា ធ្លាប់ជាអ្នកចម្រៀងដែលមានប្រជាប្រិយភាព គួរសម តែអ្នកនាងបានបញ្ចប់អាជីពនេះដោយងាកមករកស៊ីវិញម្តង ។ ពេលនេះដែរ យ៉ុង ចាន់កណ្ណិកា ក៏ជាម្ចាស់ហាងសាឡនម្នាក់ដែរ ។ មួយរយៈមុន យ៉ុង ចាន់កណ្ណិកា បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «បងធ្លាក់ដល់សូន្យក៏អូននៅក្បែរ»ដែលច្រៀងរួមគ្នាជាមួយលោក ញឹម ចំរើន ឃើញថាទទួលបានការគាំទ្រគួរសមពីសំណាក់មហាជន ៕
សូមបញ្ចេញមតិនៅទីនេះ