សុក្រ , 14 តុលា 2022
United មានឱកាសទាត់សំដៅទី Omonia ៣៤ជើង ចុងក្រោយចូលតែមួយគ្រាប់គត់
Manchester United បានយកឈ្នះក្រុម Omonia Nicosia ដោយលទ្ធផល ១-០ ក្នុងពានរង្វាន់ Europa League សម្រាប់ការប្រកួតទី៤វគ្គសន្សំពិន្ទុក្នុងពូល E។
ការប្រកួតនេះក្រុមបិសាចក្រហមបានលេងគ្របលើ Omonia Nicosia ជាខ្លាំង ដោយគ្រប់គ្រងបាល់សរុបដល់ទៅ៧៨% និងមានឱកាសទាត់ដល់ទៅ៣៤ជើងឯណោះ។ យ៉ាងណាមិញ United រកបានតែមួយគ្រាប់គត់ពីជាទាត់បញ្ចូលទីរបស់កីឡាករបម្រុង McTominay នៅម៉ោងបន្ថែម៩០+៣។
ជ័យជម្នះនេះមានន័យថា United នៅតែគម្លាត៣ពិន្ទុក្រោមក្រុមកំពូលតារាង Real Sociedad ដែលបានយកឈ្នះ Sheriff Tiraspol ៣-០។ Sociedad ធ្វើបានល្អមែនទែន ពោល៤ប្រកួតក្នុងពូលពួកគេឈ្នះទាំងអស់មាន១២ពិន្ទុពេញ។
ក្នុងការប្រកួតខាងលើ អ្នកចាំទីរបស់ក្រុម Omonia Nicosia កីឡាករ Francis Uzoho បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ក្នុងចំណោមការទាត់ចំទី១២ដងរបស់ Man Utd គេបានជួយសង្គ្រោះបាន១១ដងទៅហើយរបូតតែមួយគ្រាប់គត់ដែលជាការទាត់របស់ McTominay។
សូមបញ្ចេញមតិនៅទីនេះ