ពុធ , 19 តុលា 2022
រសៀលនេះ! ជំនួបវគ្គផ្តាច់ព្រ័ត្រជើងឯកវិទ្យាល័យឆ្នាំ ២០២២ រដូវកាលទី២ នៅកីឡដ្ឋាន Cambodia Airway
ពានរង្វាន់ជើងឯកវិទ្យាល័យ ២០២២ រដូវកាលទី២ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយក្រុមវិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៣:០០នាទីរសៀល នៅកីឡដ្ឋាន Cambodia Airway របស់ក្លិបបាល់ទាត់បឹងកេត ផ្សាយផ្ទាល់តាមរយ:ទូរទស្សន៍អប្សរា។
ព្រឹត្តិការណ៍ជើងឯកវិទ្យាល័យ រដូវកាលទី២នេះ ចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្រោយអាក់ខានរយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។
យ៉ាងណាមិញក៏ចូលរួមអបអរសាទរដល់ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ លើ វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ៣ ទល់នឹង ១ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅទីលានវិទ្យាល័យបឹងត្របែក។
គួបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ ជើងឯកវិទ្យាល័យនេះ បានរៀបចំម្តងហើយកាលពីឆ្នាំ ២០១៩ ដោយក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី គ្រងជើងឯក និងជើងឯករងបានទៅក្រុមបាល់ទាត់ វិទ្យាល័យឬស្សីកែវ៕
សូមបញ្ចេញមតិនៅទីនេះ