ពុធ , 19 តុលា 2022
នាង ដាវីន បដិសេ-ធរឿងភ្ជា-ប់ពាក្យ ខណៈកំពុងខ្វ-ល់ចិត្តរឿងម្តា-យត្រូវ-វះ-កា-ត់ដុំ-គីស
កម្សាន្ត៖ បេក្ខភាព Top4 នាង ដាវីន កំពុងធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី មានដំណឹងលេចធ្លាយថា កំលោះសង្ហារូបនេះ ត្រៀមដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យនាខែតុលា ខណៈលោក បដិសេធតាមរយៈ Lee News ថាមិនមានពិធី ភ្ជាប់ពាក្យអ្វីឡើយ ពេលនេះលោកកំពុងតែខ្វល់ចិត្ត រឿងម្តាយឈឺត្រៀមវះកាត់ជំងឺដុំគីស។
លោក នាង ដាវីន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងអាជីពសិល្បៈក្នុងការបង្ហាញមុខតាមកម្មវិធីជាច្រើន បន្ទាប់ពីក្លាយជាបេក្ខភាព Top 4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ។ ដាវីន មិនត្រឹមតែបកស្រាយបទចម្រៀងគ្រប់ទម្រង់បានយ៉ាង ពីរោះ ប៉ុណ្ណោះទេ តែលោកឆក់យកបេះដូងក្រមុំៗមិនតិចនាក់នោះទេតាមរយៈស្នាមញញឹមដ៏ស្រស់សង្ហារបស់ខ្លួន។
ទន្ទឹមនឹងការងារមាញឹកស្ទើរតែរកពេលសម្រាកគ្មានស្រាប់តែមានអ្នកចែកចាយដំណឹងថា នាង ដាវីន នឹងភ្ជាប់ពាក្យនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពាក្យចចាមអារ៉ាមដ៏រសើបនេះក៏ធ្វើឱ្យ នាង ដាវីន ខ្វល់ខ្វាយចិត្តសឹងតែលុប Group ហ្វេនក្នុងប្រព័ន្ធតេលេក្រោម ព្រោះការបង្ហើបដំណឹងនេះពិតជាប៉ះពាល់ទៅដល់ការងារនិងកេរ្តិ៍ឈ្មោះលោកយ៉ាងខ្លាំង។
ឆ្លើយតបតាមរយៈ Lee News នាង ដាវីន បានបញ្ជាក់ថា «ខ្ញុំមិនយល់ទាល់តែសោះគាត់ដឹងរឿងមកពីណា ហើយយកមកចែកចាយលើបណ្តាញសង្គមបែបនេះ។ ខ្ញុំមិនខឹងនិងប្អូនៗដែលចែកចាយរឿងមិនពិតនេះទេ ព្រោះតែគាត់នៅក្មេងតែសុំឱ្យគាត់យល់ពីខ្ញុំ ព្រោះរឿងទាំងនេះពិតជាជះផលអវិជ្ជមានណាស់ក្នុងអាជីពសិល្បៈ»។
តារាចម្រៀងកំពុងរះក្នុងចិត្តមហាជនខាងលើនេះ បានឱ្យដឹងទៀតថា នៅថ្ងៃ ទី២២ នោះលោកមានកម្មវីធីច្រៀងរហូត៤កម្មវិធីឯណ្ណោះ តើភ្ជាប់ពាក្យបានដោយរបៀបណា។ ភ្ជាប់ជាមួយគ្នានេះ ដាវីន បានបន្ថែមថាពេលនេះលោកកំពុងស្មុគចិត្តយ៉ាងខ្លាំង ព្រោះមានរឿងជាច្រើន ហើយពេលនេះលោកកំពុងតែខំរកលុយដើម្បីមើលជំងឺម្តាយដោយត្រៀមវះកាត់ក្នុងពេលឆាប់ៗដោយសារតែជំងឺដុំគីសសុដន់៕
សូមបញ្ចេញមតិនៅទីនេះ