ច័ន្ទ , 24 តុលា 2022
លោក CONOR គ្រូស្វាយរៀង ចាត់ទុកគូរប្រកួតទាំងអស់ ដោយការគោរពបំផុត
(បាល់ទាត់)៖ កាលពីថ្ងៃសៅរិ៍ ទី២២ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើជាមួយក្រុមលេខ២ សេះមាសវិសាខា ក្នុងការប្រកួតសប្ដាហ៍ទី២១ នៃពានរង្វាន់លីគកំពូលកម្ពុជា ឬ Cambodian Premier League 2022។
ជុំវិញការប្រកួតស្មើគ្នានេះ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor បាននិយាយថា៖« នៅតង់ទី១ យើងពិតជាខកចិត្ត ចំពោះការបង្កើតកំហុសមួយ និងខ្វះឆន្ទះចំពោះការធ្វើទៅតាមផែនការចំពោះការប្រកួត។ ពួកយើងគួរតែមានបាល់ពិន័យ១១ម៉ែត្រ នៅតង់ទី១។ នៅតង់ទី២ យើងគ្រប់គ្រងការប្រកួតទាំងស្រុង តែពុំមានសំណាងក្នុងការរកគ្រាប់បាល់បន្ថែម»។
លោកបានបន្តថា៖« ពួកយើងរៀបចំដូចអ្វីដែលយើងធ្លាប់ធ្វើកាលពីរដូលកាលមុនៗដែរ។ សម្រាប់ពួកយើង យើងចាត់ទុកគូរប្រកួតទាំងអស់ដោយការគោរពបំផុត ហើយយើងផ្តល់គ្រប់យ៉ាងសម្រាប់៣ពិន្ទុរពីគ្រប់ការប្រកួត»៕
សូមបញ្ចេញមតិនៅទីនេះ