អង្គារ , 25 តុលា 2022
គ្រូបង្គោល២រូប ដែលឡើងផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ច្រើនជាងគេ
គិតមកទល់ពេលនេះមានតែគ្រូបង្គោល២រូបប៉ុណ្ណោះដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ចាប់តាំងពីការប្រកួតនេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៧ដល់បច្ចុប្បន្ន។
លោក សំ វ៉ាន់ដេត និងលោក មាស ចាន់ណា ជាគ្រូបង្គោលដែលបង្ហាញវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្របាន៤ដងដូចគ្នា។
១. លោក សំ វ៉ាន់ដេត
អំឡុងធ្វើជាគ្រូបង្គោលព្រះខ័នរាជស្វាយរៀងពីឆ្នាំ២០១២ដល់២០១៧ លោក សំ វ៉ាន់ដេត បាននាំក្រុមចាស់របស់ខ្លួនមួយនេះឡើងផ្ដាច់ព្រ័ត្របាន៤លើក គឺឆ្នាំ២០១២, ២០១៥, ២០១៦ និង២០១៧។ ក្នុងចំណោមនោះ លោក សំ វ៉ាត់ដេត ជួយក្រុមលើកពានបានសម្រេចចំនួន៣ដង គឺឆ្នាំ២០១២, ២០១៥ និង២០១៧។
២. លោក មាស ចាន់ណា
បុរសមានប្រភពពីខេត្តកំពង់ស្ពឺបានដឹកនាំណាហ្គាវើលដ៍ឡើងផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៥, ២០១៧ និង២០២០ តែបានត្រឹមជើងឯករងប៉ុណ្ណោះ។ ដោយឡែក កាលឆ្នាំ២០១៣ដែលណាហ្គាលើកពាន លោកក៏ជាសមាជិកក្រុមការងារគ្រូបង្វឹកម្នាក់ដែរ តែសម្រាប់អ្នកឈរឈ្មោះជាគ្រូបង្គោល គឺលោក លឹម នួន។
ក្នុងឆ្នាំ២០២២នេះ អតីតខ្សែបម្រើជម្រើសជាតិកម្ពុជានឹងបង្ហាញវត្តមានសាជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រ តែលើកនេះក្នុងនាមជាគ្រូបង្គោលវិសាខាវិញម្ដង នៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនាកីឡដ្ឋាន ស្មាត អរ.អេស.អិន ទល់នឹងបឹងកេត៕
សូមបញ្ចេញមតិនៅទីនេះ