ពុធ , 26 តុលា 2022
បុរសលក់លៀសហាលម្នាក់ធ្វើឱ្យ ខេម ទប់ចិត្តមិនបាន ចេញសារតបភ្លាមៗ ទាំងខ្លួននៅអាម៉េរិក
កម្សាន្ត៖ តារាចម្រៀងប្រចាំផលិតកាឡាក់ស៊ី លោក ខេម កំពុងតែភ័យខ្លួនខ្លាចបាត់បង់ អាជីពចម្រៀងដោយសារតែបុរសលក់លៀសហាងម្នាក់ ច្រៀងបទចម្រៀង របស់លោកយ៉ាងពីរោះរណ្តំដូចតារាចម្រៀងអាជីព អមជាមួយ ម៉ូតសក់យ៉ាងទាក់ភ្នែក ដោយលោកបាននិយាយថា សង្ឃឹមពេលលោកទៅស្រុកខ្មែរវិញ បុរសលក់លៀសហាលប្រគល់អាជីពចម្រៀងឱ្យលោកវិញ។
លោក ខេម បានចាកចេញពីប្រទេសកម្ពុជា នឹងកំពុងតែរស់នៅលើទឹកដី សហរដ្ឋអាម៉េរិកមួយរយៈមកហើយ។ ដោយឡែកថ្មីៗនេះ លោក ខេម បានចេញសំណេរពីទឹកដីមហាអំណាចក្រោយពីឃើញវីដេអូបុរសលក់លៀសហាលម្នាក់បកស្រាយបទចម្រៀងរបស់លោកមានចំណងជើងថា «ឆារ៉ាក្រមុំបង» យ៉ាងពីរោះដូចតារាចម្រៀងអាជីព ជាមួយម៉ូតសក់យ៉ាងប្លែកភ្នែក រហូតដល់លោកខេម ភ័យខ្លួនខ្លាចបាត់បង់អាជីពចម្រៀងថែមទៀត។
តារាចម្រៀងសំឡេងស្អកខាងលើបានរៀបរាប់ថា «បងមកអាម៉េរិក មិនទាន់បានប៉ុន្មានថ្ងៃផង ប្អូនចង់ដណ្ដើមអាជីពបងហើយ សង្ឃឹមពេលបងត្រឡប់ទៅវិញ ប្អូនប្រគល់អាជីពនេះជូនបងវិញ សំខាន់សក់របស់ប្អូនពិតជាពិបាករកណាស់ម៉ូតបែបនេះ អរគុណសម្រាប់ការស្រលាញ់គាំទ្រ» ។
បន្ទាប់ពីលោក ខេម បង្ហាញអារម្មណ៍ខ្លាចបាត់បង់អាជីពពេលត្រឡប់មកស្រុកខ្មែរវិញ បានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិព្រាតថា បុរសលក់លៀសហាលរូបនោះពិតជាបកស្រាយបទចម្រៀងពីរោះមិនចាញ់តារាចម្រៀងនោះទេ រីឯអ្នកផ្សេងទៀតបានខំមិនឱ្យ ខេម ឆាប់ត្រឡប់មកស្រុកវិញប្រយ័ត្នអ្នកផ្សេងឆក់ឱកាសបាត់៕
សូមបញ្ចេញមតិនៅទីនេះ