សុក្រ , 28 តុលា 2022
ឆន សុវណ្ណរាជ ត្រឡប់ពីបារាំង ត្រូវនារីរូបស្រស់ ដែលគេសង្ស័យជាគូស្នេហ៍ Surprise ធ្វើរឿងនេះភ្លាម
កម្សាន្ត៖គ្រាន់តែមកដល់ស្រុកកំណើតភ្លាមតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណរាជ ត្រូវបាននារីរូបស្រស់ម្នាក់ដែលធ្លាប់ត្រូវគេសង្ស័យថា ជាគូស្នេហ៍របស់លោកនោះ បានមក Surprise ខួបកំណើតឱ្យលោក ឆន សុវណ្ណរាជ ភ្លាមៗ បើទោះហួសថ្ងៃជាងកន្លះខែទៅហើយក្តី ។
សម្រាប់ខួបកំណើតគម្រប់អាយុ ៣៨ឆ្នាំ នៅក្នុងឆ្នាំនេះ តារាចម្រៀងលោក ឆន សុវណ្ណរាជ បានចាយជីវិតយ៉ាងហ៊ឺហាដោយការចេញទៅលំហែនៅប្រទេសប៉ែក អឺរ៉ុបដែលមានដូចជាបារាំង អ៊ីតាលី និងស្វីសជាដើម ។ សម្រាប់ខួបកំណើតឆ្នាំ នេះពិតជារីករាយដោយតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះ ត្រូវបានអ្នកគាំទ្រដែលរស់នៅក្រៅប្រទេសរៀបចំធ្វើខួបកំណើតឱ្យលោកជាបន្តបន្ទាប់ ។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នោះគ្រាន់តែ ត្រឡប់មកដល់ប្រទេសកំណើតភ្លាមតារាចម្រៀង ឆន សុវណ្ណរាជ ត្រូវបាននារី រូបស្រស់ម្នាក់ ដែលកំពុងមានការសង្ស័យថា ជាគូស្នេហ៍របស់លោកនោះបានរៀបចំពិធីខួបកំណើតឱ្យលោក បើទោះបីជាហូសពេលជាច្រើនថ្ងៃក៏ដោយ ។
ជាមួយរូបភាពយ៉ាងផ្អែមល្ហែមពីរនាក់តារាចម្រៀង ឆន សុវណ្ណរាជ រួមនឹង បាច់ផ្កាក៏ដូចជានំខួបកំណើតជាច្រើននោះ ស្រីស្អាតរូបនេះក៏បានភ្ជាប់សារខ្លីថា«រីករាយថ្ងៃខួបកំណើតបង ឆន សុវណ្ណរាជ» ហើយរូបស្វីតៗបែបនេះមិនមែនកើតឡើងជាលើកដំបូងទេ ជាញយ ដងគេតែងឃើញវត្តមានស្រីស្អាតមុខដូចកូនកាត់ចិនរូបនេះបង្ហាញវត្តមានយ៉ាងស្និទ្ធស្នាលជាមួយតារាចម្រៀងលោក ឆន សុវណ្ណរាជ នៅក្នុងកម្មវិធីពិសេសៗជាច្រើនរបស់តារាប្រុសរូបនេះ ដែលមានដូចជាកម្មវិធីខួបកំណើត និងសម្ពោធហាងជាដើម ។
ដ្បិតថាការបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្រីស្អាតរូបនេះញឹកញាប់ក្តី តែ លោក ឆន សុវណ្ណរាជ មិនបានបញ្ជាក់ថា ពួកគេមានទំនាក់ទំនងពិសេសអ្វីឡើយ ទោះជាកន្លងមកធ្លាប់មានអ្នកគាំទ្រជាច្រើនលើកឡើងថាតារាចម្រៀង ឆន សុវណ្ណរាជ និងស្រីស្អាតរូបនេះពិតជាស័ក្តិសមគ្នាណាស់ទាំងសម្រស់និង វ័យតែម្តង ។ វ័យក្បែរ៤០ឆ្នាំទៅហើយក្តី តែលោក ឆន សុវណ្ណរាជ នៅតែរក្សាតំណែង ជាតារាជួរមុខនៅក្នុងផលិតកម្មហង្សមាស ហើយអ្វីដែលពិសេសនោះលោកក៏កម្រនឹងពើបប្រទះរឿងអាស្រូវនោះដែរ ៕
សូមបញ្ចេញមតិនៅទីនេះ