ពុធ , 02 វិច្ឆិកា 2022
ពេជ្រ វត្តី តបទៅ សាន ដារ៉ាវីត គួរប្រើពាក្យសមរម្យ ព្រោះអាចបញ្ជាក់ពីសីលធម៌រស់នៅ
កម្សាន្ត៖ ក្រោយពៅការវរិះគន់របស់លោក សាន ដារ៉ាវីត ប្រធានយុវជនសំរាម ទៅលើការស្លៀកពាក់ស៊ិចស៊ីជ្រុលរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី រួចមកថ្មីៗនេះលោកក៏បានកោតសរសើរមកវិញខណៈ ពេជ្រ វត្តី មានការកែប្រែការស្លៀកពាក់ តែកញ្ញាក៏បានតបទៅវិញថា នាងសូមផ្តាំផ្ញើជំនួសអ្នកគាំទ្រទៅកាន់លោក ដារ៉ាវីត ថាឱ្យលោកគួរប្រើពាក្យ សម្តីសមរម្យចំពោះមនុស្សស្រី ឱ្យសមជាមនុស្សប្រុសមានចំណេះដឹង ដែលអាចបញ្ជាក់ពីសីលធម៌ និងការរស់នៅរបស់បុគ្គលនោះ។
លំដាប់រងទី៥ ក្នុងកម្មវិធី Miss Grand International 2022 ពេជ្រ វត្តី សារ៉ាវឌ្ឍី បានចេញមុខឆ្លើយតបផាំងៗក្រោយពីប្រធានយុវជនសំរាម លោក សាន ដារ៉ាវីត បានចេញសំណេររិះគន់ថាលោកខ្ពើមឈុតនាងស្លៀក ដោយនាងបាននិយាយថាការស្លៀកពាក់របស់នាងគឺធ្វើទៅតាមកាលៈទេសៈ ហើយនាងក៏មិនភ្លេចពីប្រពៃណីទំនៀមទម្លាប់ខ្មែរដែរ។បន្ទាប់ពីការឆ្លើយតប ងាកទៅកាន់គណនីហ្វេកប៊ុកលោក សាន ដារ៉ាវីត វិញក៏បានបង្ហោះសារសរសើរ ពេជ្រ វត្តី ថា ពេលនេះនាងកែប្រែ ការស្លៀកពាក់បានល្អជាងមុន។
លោកបានរៀបរាប់ថា « ...ប៉ុន្មានថ្ងៃនេះបងឃើញប្អូនស្រីកែប្រែសម្លៀកបំពាក់ បានគួរសម្យជាងមុនច្រើន សង្ឃឹមថាប្អូនអាចធ្វើវាដើម្បីក្មេងៗជំនាន់ក្រោយរបស់កម្ពុជា ព្រមទាំងធ្វើជាស្រ្តីគម្រូម្នាក់ដើម្បីកែប្រែការយល់ ឃើញនៃរបៀបស្លៀកពាក់របស់ស្ត្រីនៅកម្ពុជាយើង មួយវិញទៀតវាក៏អាចជាកត្តាមួយកាត់បន្ថយក្តីរំលោភសេពសន្តិវៈលើស្រ្តី និង កុមារតាមបណ្តាលខេត្តភូមិស្រុកនានាផងដែរ មនុស្សទាំងអស់នៅកម្ពុជាយើងទទួលបានការប្រៀនប្រដៅមិនដូចគ្នាទេ រូបភាពសិចស៊ីតាមបណ្តាញសង្គមពិតជាចំណែកមួយដ៏សំខាន់ផងដែរ បងជឿថាប្អូនអាចធ្វើបាន។ បន្ថែមពីនេះប្រធានយុវជនសំរាម ក៏បានពោលពាក្យសូមអភ័យទោសចំពោះ ពាក្យពេចន៍មិនសមរម្យដែលប្រើប្រាស់ចំពោះ ពេជ្រ វត្តី កាលពីប៉ុន្មានថ្ងៃមុន។
យ៉ាងណាមិញ បន្ទាប់ពី លោក សាន ដារ៉ាវីត សរសើរ ពេជ្រ វត្តី ដែលបានកែប្រែការស្លៀកពាក់នោះ លំដាប់រងទី៥ Miss Grand International 2022 ក៏បានចូលទៅខំមិនលើការបង្ហោះរបស់លោកនៅថ្ងៃទី១ ខែសីហា ថា«ប្អូនឃើញប្រជាជនខ្មែរជួយ Cmt ដាស់តឿនបងរឿង ពាក្យសំដីនិយាយមកកាន់មនុស្សស្រីអោយមានសមរម្យនិង មានការគោរពអោយសមជាមនុស្សប្រុសមានចំណេះដឹង ប្អូនសង្ឃឹមថាបងនិងកែប្រែដូចគ្នា ដើម្បីជាគំរូដល់ក្មេងជំនាន់ ក្រោយ ចំណេះដឹងក្នុងការនិយាយពិតជាសំខាន់ណាស់ដែរ បងគួរតែយល់ដឹងអោយបានច្រើនព្រោះវាបញ្ជាក់ពីសីលធម៌ ការរៀនសូត្ររបស់បងផ្ទាល់តើបងធំមករបៀបណា»។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនទាន់វិលត្រឡប់មកកម្ពុជានោះទេ ព្រោះនាងត្រូវបំពេញការងារជាមួយស្ថាប័ន MIG មួយរយៈពេលសិន៕
សូមបញ្ចេញមតិនៅទីនេះ