ពុធ , 02 វិច្ឆិកា 2022
ស្តាប់សម្តី ឡៅ ស៊ីណាត ម្តងនេះបើ ឡៅ ចិត្រា វ៉ៃមិនកក្រើកប្រឈមធ្លាក់ ប្រិយភាពកាន់តែខ្លាំង
ឡៅ ចិត្រា នឹងត្រូវប៉ះ សេកសាន់ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះក្នុងកម្មវិធី គុនខ្មែរ អលស្តារវគ្គ៥ មុនការប៉ះគ្នាលើកនេះត្រូវបានគេដឹងថា កីឡាករថៃបានបោះពាក្យប៉ុន្មានមាត់មកកាន់កីឡាករកម្ពុជា ហាក់មានចេតនាចង់ឲ្យប្អូនប្រុសបង្កើតលោក ឡៅ ស៊ីណាត កុំថយពេក។
រហូតមកដល់ពេលនេះ ឡៅ ចិត្រា បានយកចិត្តទុកដាក់ហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីធ្វើឲ្យ សេកសាន់ ដឹងខ្លួនថាការប៉ះលើកនេះមិនដូចលើកមុន ។ បន្ថែមលើសពីនេះលោក ឡៅ ស៊ីណាត ដែលត្រូវជាបងប្រុសបង្កើត ព្រមទាំងជាគ្រូបង្វឹកផងនោះបានបញ្ជាក់ពីសមត្ថភាពរបស់អ្នកលេងមកពីខេត្តកំពង់ស្ពឺថា ហ្វឹកហាត់ពេញលេញបរិបូរណ៍ល្អណាស់។
គ្រូបង្វឹកជម្រើសជាតិ និងចៅក្រម ខាងលើបាននិយាយថា «មកដល់ពេលនេះ ចិត្រា គាត់ហាត់ពេញលេញបរិបូរណ៍ល្អណាស់ ចាំមើលដឹងតែកក្រើកហើយ។ ខ្ញុំសង្ឃឹមលើគាត់ច្រើនបងលើកនេះ ព្រោះអីគាត់ដាច់ចិត្តដាក់កាយហាត់ខ្លាំងណាស់។ ការប្រកួតហ្នឹងខ្ញុំបានប្រាប់គាត់ថា មិនត្រូវធ្វើឲ្យមហាជនខកចិត្តទេ និយាយទៅគាត់ក៏បានតាំងចិត្តដែរថា នឹងធ្វើឲ្យកក្រើកសង្វៀនជាក់ជាមិនខាន»។
គួររម្លឹកថា កាលពីពេលកន្លងមក សេកសាន់ បានបោះពាក្យសម្ដីមួយចំនួនមកកាន់អ្នកលេងកណ្ដាប់ដៃកម្ពុជា ឡៅ ចិត្រា ថា «អាប្អូនប៉ះគ្នាលើកនេះកុំថយដូចលើកមុនអីណា»។ ក្រោយមកជើងខ្លាំងរបស់កម្ពុជាក៏បានតបវិញភ្លាមថា «មិនអីទេបងដាក់ឲ្យខ្លាំងៗមក»។ ពាក្យសម្ដីនៃការឌឺដងគ្នានោះបានធ្វើឲ្យមហាជនកំពុងតែទន្ទឹងរង់ចាំទស្សនាជំនួបនេះថាតើជក់ចិត្តកម្រិតណានោះ! ៕
សូមបញ្ចេញមតិនៅទីនេះ