ពុធ , 22 មិថុនា 2022
សហព័ន្ធប្រដាល់គុនខ្មែរ ជួយអង្ករ១បាវ និងថវិកា១លានដល់ ឡុង ជិន ជួបគ្រោះធម្មជាតិ
ភ្នំពេញ៖ អ្នកស្នៀតក្រៀកឡើងជង្គង់ ឡុងជិត នៅពេលថ្មីៗនេះ បានជួបគ្រោះដោយធម្មជាតិ ភ្លៀងខ្យល់កន្ទ្រាក់ ដែលបណ្តាលឲ្យផ្ទះរបស់គេ ដួលរលំ ហើយសហព័ន្ធបានយកចិត្តទុកដាក់ជួយជា ថវិកា ១លានរៀល និងអង្ករ ១បាវ មទាំងត្រីខ ផងដែរ ដើម្បីសម្រួលអំឡុងពេល ដ៏លំបាកនេះ ។
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯឧត្ដម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំង សហការី បាន អញ្ជើញ ចុះសួរសុខទុក្ខ ដល់ កីឡាករ ឡុង ជិន ដែល ត្រូវបាន ខ្យល់កន្រ្តាក់ធ្វើឱ្យរលំផ្ទះ ក្នុង ឱកាសនោះផងដែរ ឯកឧត្តមក៏ បាន ឧបត្ថម្ភជា ថវិកាចំនួន ១លានរៀល និង សម្ភារៈមួយចំនួនទៀត ដើម្បីជួយសម្រួល ដល់ កីឡាករ ឡុង ជិន ។
ក្រៅពីសហព័ន្ធខាងលើ ឡុង ជិន ក៏ទទួលបានការឧបត្ថម្ភ ពីអ្នកស្នេហាគុនខ្មែរផ្សេងទៀត ផងដែរ ដោយជួយជាថវិកា ម្នាក់មួយដៃ មួយជើង ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។នេះសបញ្ជាក់ថា កីឡាករគុនខ្មែរ មិនឯកោនោះទេ នៅពេលដែលមានបញ្ហាម្តងៗ ។ ចេញពីចំណុចនេះ រាល់ពេលឡើងវៃ គួរតែយល់ចិត្តអ្នកគាំទ្រផង ៕
សូមបញ្ចេញមតិនៅទីនេះ