ច័ន្ទ , 14 វិច្ឆិកា 2022
ខេម ឆ្លើយតបក្រោយមានអ្នកនិយាយថាតោង វណ្ណដា ដើម្បី«ល្បី» ព្រោះតែបង្ហាញទង្វើនេះ…
កម្សាន្ត៖ កំពុងតែស្ថិតនៅលើទឹកដីស្រុកគេ ខេម បានបង្ហោះបទចម្រៀងខ្លីមួយត្រង់ចំណុចវណ្ណដា ច្រៀង ក្នុងបទចម្រៀងមាន ចំណងជើងថា «បុត្រីនៃមាតាធម្មជាតិ» ប៉ុន្តែស្រាប់តែមានអ្នកលេងបណ្តាញ សង្គមថា ខេម ធ្វើដូចនេះចង់តោង វណ្ណដា ដើម្បីល្បី។ មិនបង្អង់យូរ លោកបាន ឆ្លើយតបថាលោកមិនបានតោងអ្នកណាល្បីនោះទេ លោកបង្ហោះព្រោះតែអត្ថន័យក្នុងចម្រៀងល្អ។
រឿងចម្រូងចម្រាស់រវាង វណ្ណដា និង ជី ដេវីត បានថមថយកម្តៅហើយ តែអ្នកគាំទ្ររបស់អ្នកទាំងពីរមួយចំនួននៅមិនទាន់ចប់នៅឡើយ ដោយបង្ហាញពីការស្រលាញ់ចូលចិត្តអាយដលរៀងៗខ្លួន។
យ៉ាងណាមិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ តារាចម្រៀងប្រចាំផលិតកាឡាក់ស៊ី លោក ខេម បានបង្ហោះវីដេអូខ្លីមួយត្រង់ចំណុច វណ្ណដា ច្រៀង ក្នុងចម្រៀង «បុត្រីនៃមាតាធម្មជាតិ» និយាយពីសម្រាមផ្លាស្ទិកដែលមាន វណ្ណដា , កញ្ញា សុភ័ក្រកុសុម៉ា និង ជូវី លីន បកស្រាយដោយបានភ្ជាប់ជា មួយចំណង ជើងថា «ដោយសារឃើញអត្ថន័យល្អ ល្មមដល់ពេលកែប្រែទម្លាប់អាក្រក់ហើយចូលរួមស៊ែរដើម្បីកែប្រែទម្លាប់ ក្លាយជាមនុស្សល្អក្នុងសង្គម»។
ទោះជាយ៉ាងណា ក្រោយពីបង្ហោះវីដេអូខ្លីនេះ ខេម ត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា លោក ជាហ្វេន វណ្ណដា ម្នាក់ដែរ និងអ្នកមួយចំនួនទៀតថាខេម បង្ហោះបែបនេះព្រោះតែចង់តោង វណ្ណដា ល្បី។
ដោយមើលឃើញពីសកម្មភាពអ្នកលេងបណ្តាញសង្គមហាក់យល់ច្រលំកាន់តែខ្លាំងខេមបានឆ្លើយតបថា«សូមផ្តោតលើអត្ថន័យកុំសួរខ្ញុំហ្វេនខាងណាបើតារាចម្រៀងមួយណា មានបទអ្វីមួយដែលល្អជួយសង្គមខ្ញុំក៏ស៊ែរដូចគ្នាដែរមិនថាG រឺVហើយកុំយល់ថាខ្ញុំតោងអ្នកណាល្បី ខ្ញុំគឺ ខេម ហើយខ្ញុំជាខ្ញុំបញ្ជាក់ដែលឃើញខ្ញុំទៅស៊ែរបទជេរគ្នាទេ? »
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/leenewskomsan/videos/439147031717409/
សូមបញ្ចេញមតិនៅទីនេះ