ច័ន្ទ , 14 វិច្ឆិកា 2022
តារាចម្រៀង ស្សាវរីយ៍ ត្រូវគេជះស្រាបៀរដាក់មុខ ខណៈកំពុងច្រៀងក្នុងពិធីមង្គលការមួយ
កម្សាន្ត៖ តាមរយៈវីដេអូខ្លីបែកធ្លាយនៅលើបណ្តាញសង្គមតិកតុក បានធ្វើឱ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញតារាចម្រៀងល្បីឈ្មោះលោក យឿន សូត្រអនុស្សាវរីយ៍ កំពុងតែមានរឿងប្រកែពាក្យសម្តីគ្នាក្នុងពិធីមង្គលការមួយ។ បញ្ហានេះត្រូវបានស្សាវរីយ៍ បញ្ជាក់ថា លោកត្រូវភ្ញៀវក្នុងពិធីមង្គលការមួយនៅខេត្តកំពង់ស្តឺ មានវ័យប្រហែល២០ឆ្នាំ ជះស្រាបៀរដាក់លោក ធ្វើឱ្យមានពាក្យសម្តីនោះកើតឡើង។
លោក សាវរីយ៍ គឺជាតារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេស ព្រោះតែសំឡេងរបស់លោកធ្ងន់ពីរោះល្អ កម្រមានគូប្រជែងណាស់។ ខណៈរដូវកាលកម្មវិធីចូលមកដល់តារាចម្រៀងរូបនេះបានចេញទៅច្រៀងនៅក្នុងកម្មវិធីជាហូរហែរ។
យ៉ាងណាមិញ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូខ្លីមួយបានបែកធ្លាយនៅលើបណ្តាញសង្គម ដោយក្នុងវីឌេអូនោះត្រូវគេស្គាល់ថា ជាតារាចម្រៀង សាវរីយ៍ កំពុងមានទំនាស់ពាក្យសម្តីជាមួយនរណាម្នាក់ក្នុងរោងការ ខណៈលោកកំពុងនៅលើឆាក។
តាមការឱ្យដឹងពីលោក សាវរីយ៍ បានថ្លែងប្រាប់ Lee News តាមប្រព័ន្ធទូរស័ព្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែវិចិ្ឆកា នេះថា លោកមានកម្មវិធីច្រៀងនៅក្នុងពិធីមង្គលការមួយនៅខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា តែអ្វីដែលលោកនឹកស្មានមិនដល់នោះ ពេលលោកកំពុងច្រៀងស្រាប់តែ មានភ្ញៀវម្នាក់ ក្នុងកម្មវិធីជាបុរសវ័យក្មេងអាយុខ្ទង់២០ឆ្នាំ ប្រហែលជាស្រវឹងបានជះស្រាបៀរ ដាក់លោកដោយមិនដឹងមូលហេតុ ទើបធ្វើឱ្យត្រូវឈប់ច្រៀងកណ្តាលទី។
ម្ចាស់បទ «ស្រមោច» ខាងលើនេះបន្តទៀតថា លោកមិនបានស្គាល់បុរសវ័យក្មេង នោះឡើយ ហើយពេលនោះ លោកពិតជាខឹងមែន ទើបធ្វើឱ្យលោក ត្រូវឈប់ ច្រៀងភ្លាមៗ ក្នុងកម្មវិធី តែម្តងដោយមិនបានទទួលពាក្យ សុំទោសពីបុរស វ័យក្មេងនោះឡើយ ហើយលោកក៏ត្រឡប់មកវិញដើម្បីបញ្ចប់ជម្លោះ ហើយម្ចាស់កម្មវិធីបានសុំទោសលោកជំនួសវិញ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលសិល្បករមួយ ចំនួនត្រូវរងកំហឹងគេជះស្រាបៀរដាក់ខ្លួនពេលកំពុងច្រៀងដោយមិនដឹងមូលហេតុ តួយ៉ាងកាលពីឆ្នាំចុងឆ្នាំ២០១៨ តារាចម្រៀង ទេព បូព្រឹក្ស ក៏ត្រូវបុរសម្នាក់ជះស្រាដាក់ដូចគ្នាដែលធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង ព្រោះតែទង្វើនេះមិនបានផ្តល់តម្លៃទៅកាន់អ្នកសិល្បៈ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/leenewskomsan/videos/2091813877673549/
សូមបញ្ចេញមតិនៅទីនេះ