ព្រហស្បតិ៍ , 17 វិច្ឆិកា 2022
រឿងគ្រប់យ៉ាងរបស់ វណ្ណដា ត្រូវហ្វេនៗលើកឡើងថា អាចជាគម្រោងការក្បត់របស់ សង្ហា ដើម្បីលុយធំនៅ កាឡាក់ស៊ី
កម្សាន្ត៖ ក្រោយពីបែកធ្លាយបទចម្រៀងថ្មីរបស់ វណ្ណដា ជាបន្តបន្ទាប់ ហើយអ្នកទទួលខុសត្រូវលោក សង្ហា ចេញមកនិយាយដោយមានហេតុផលហាក់មិនទាន់គ្រប់គ្រាន់ ស្រាប់តែរូបគេបានចេញទៅធ្វើកុងត្រាផ្តាច់មុខ ជាមួយផលិតកម្ម កាឡាក់ស៊ី ដែលមានថៅកែជាអ្នកឧកញ៉ាសម្បូរលុយនោះ វាជាតឹកតាងថ្មីមួយធ្វើឱ្យហ្វេនៗ វណ្ណដា ជាច្រើនចេញមតិថា រឿងគ្រប់យ៉ាងជាគម្រោងការក្បត់របស់ សង្ហា ដើម្បីលុយធំនៅ កាឡាក់ស៊ី ។
រឿងរ៉ាវការបែកធ្លាយបទចម្រៀងរបស់តារាចម្រៀងរ៉េប វណ្ណដា នៅតែជា ប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ និងក្តៅគគុកសម្រាប់អ្នកគាំទ្រ។ ចំពោះដើមហេតុនៃការបែកធ្លាយ លោក ណុំ ចាន់រតនៈ ហៅ សង្ហា ដែលជាដៃគូផលិតបទចម្រៀងរបស់ វណ្ណដា បានចេញមុខស្រាយបញ្ជាក់ ចំពោះដើមហេតុនៃការបែកធ្លាយ កាលពីថ្ងៃទី១៥ វិចិ្ឆកា ឆ្នាំ២០២២ ព្រោះតែខ្លួនធ្វេសប្រហែលទើបបណ្តាលឱ្យមនុស្សម្នាក់ដែលលោកទុកចិត្តលួចការងារចេញពីកុំព្យូទ័រយកបទមិនទាន់ចេញជាផ្លូវការ ទៅចែកចាយលើបណ្តាញសង្គម។
យ៉ាងណាមិញ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សង្ហា បានបង្ហោះសារថ្មីមួយដោយបានរៀបរាប់ថា«ខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នា និងបងប្អូនសិល្បៈករទាំងអស់គ្នាផង។ ខ្ញុំបាទ ណុំ ចាន់រតនៈ ហៅសង្ហា បានសម្រេចចិត្តរួមដំណើរ ជាមួយក្រុមហ៊ុនGalaxy Navatra តែមួយគត់ ចាប់ពីពេលនេះតទៅ ដោយសម្រេច លាឈប់ពីផលិតកម្ម Baramey និងសម្លាញ់វណ្ណដា មកបំពេញតួនាទីជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម Galaxy Navatra ផ្ដាច់មុខ។ ហើយកុងត្រាជាអ្នកចម្រៀងរបស់ខ្ញុំនៅ ផលិតកម្មបារមីនឹងត្រូវបានចប់នៅក្នុងឆ្នាំនេះហើយ ។ សារដែលខ្ញុំបានសរសេរម្សិលមិញ គោលបំណងតែមួយគត់ គឺខ្ញុំចង់បង្ហាញនូវទំនួលខុសត្រូវរបស់ខ្ញុំរវាងក្រុមហ៊ុនចាស់ដែលខ្ញុំបានបង្កឲ្យមានកំហុសដោយអចេតនាហើយខ្ញុំពេញចិត្តចូលរួមសហការតាមវិធានការរបស់ក្រុមហ៊ុនបារមីចាត់ចែង »។
អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងថា «កំហុសអចេតនា? បោកឆ្នាំងបាយហើយចង់រួចខ្លួនដោយសារភាពថាជាទំនួលខុសត្រូវ? And then you signed new contract with new company. wow is a wow», «បែកធ្លាយបទមិនទាន់បានប៉ុន្មានផង បងទៅ ចោលបងវណ្ណដាដោយសារតែបង ទទួលខុសត្រូវលើបទបែកធ្លាយ!មិនគួរណា បងធ្វើចឹងសោះ!ខ្ញុំពិតជាអាណិតបង វណ្ណដា ណាស់!បានថ្មីចោលចាស់ ។» ,«សង្ហា មិនគួធ្វើចឹងទេ យ៉ាងហោចណាស់នៅក្បែរវណ្ណដាអោយផ្លូវចិត្តគាត់រឹងមាំជាងនេះបន្តិច បែបនេះដូចជាសង្ស័យហើយថាការបែកធ្លាយបទចំរៀងរហូតមានន័យថាមិច», « Why???? ទៅចោលគាត់ពេលនេះ ធ្វើអោយ បទគាត់មានអ្នកលួច ហើយក៏ទៅផលិតកម្ម ថ្មី ??» ,«សបញ្ជាក់ថាសង្ហាជាមនុស្សទន់ជ្រាយ មិនសមជាមនុស្សដែលមានទំនួលខុសត្រូវទេ មួយចំណែកទៀតគឺជាគំរោងការណ៍របស់
សង្ហាផងក៏មិនដឹង ព្រោះវាជាកំហុសរបស់គាត់ដែលធ្វើឱ្យបែកធ្លាយបទចម្រៀងរបស់ វណ្ណដា បើគាត់ជាមនុស្សស្មោះសមែន គឺមិនសមដើរចេញនៅក្នុងពេលដែលកំពុងតែវឹកវរ ចឹងទេគួរតែរកវិធីដំណោះស្រាយ ដើម្បី កែលំអរឡើងវិញ រូបដែលសង្ហាបានផុសពីប៉ុន្មានថ្ងៃមុនគឺខ្ញុំបានគិតដឹងហើយថា សង្ហា
គាត់នឹងទៅGalaxy #ជនក្បត់ក្បែរក្លៀក - »
«រឿងកើតឡើងមិនទាន់ស្ងប់ស្ងាត់ផងរកទ្រនំថ្មី បានលឿនណាស់ប្រូ», «បែកធ្លាយបទ ចម្រៀងទាំងដែរគាត់ជាអ្នក ទុកដាក់ ទិន្នន័យនឹងទាំងអស់ បន្ទាប់ពីសុំទោ សហើយ គាត់ក៏ចូលផលិតកម្មធំមួយភ្លាមៗទឹកលុយដល់?ខ្ញុំគិតថារឿងបែកធ្លាយនេះមិនមែនអចេតនាទេ តែជាចេតនាបុគ្គលដែលប្រុងនឹងក្បត់ហើយ»,«បែកធ្លាយបទមិនទាន់បានប៉ុន្មានផង បងទៅ ចោលបងវណ្ណដាដោយសារតែបង ទទួលខុសត្រូវលើបទបែកធ្លាយ!មិនគួរណា បងធ្វើចឹងសោះ!ខ្ញុំពិតជាអាណិតបងវណ្ណដា ណាស់!បានថ្មីចោលចាស់»៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/leenewskomsan/videos/837569150899748/
សូមបញ្ចេញមតិនៅទីនេះ