សុក្រ , 18 វិច្ឆិកា 2022
ដឹងហើយហួសចិត្ត ប្រពន្ធ-កូន ធ្លាប់ទុកឱកាសឱ្យ តាចេក ច្រើនដង តែនៅចុះ ចោលផ្ទះលួចលាក់មានស្រី ចោលប្រពន្ធកម្សត់កម្រដដែល
កម្សាន្ត៖ កាលពីពេលថ្មីៗនេះមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញការបង្ហោះរបស់កូនស្រីតាចេក រៀបរាប់ថាឪពុករបស់ខ្លួនចុះចោលប្រពន្ធ កូន ទៅតាម ស្រី កំណាន់។ តែអ្វីដែលធ្វើឱ្យមហាជនកាន់តែហួសចិត្តនោះ ក្រោយពេលមានរឿង ប្រពន្ធកូនរបស់តាចេក បានរៀបរាប់ទាំងការឈឺចាប់ថា ធ្លាប់ទុកឱកាសឱ្យតាចេក ជាច្រើនដង ប៉ុន្តែតារាកំប្លែងរូបនេះនៅមិនព្រមកែខ្លួន ថែមទាំងការពារ ស្រីកំណាន់ជាងប្រពន្ធកូនដែលធ្លាប់កម្សត់ កម្រជាមួយគ្នារាប់ឆ្នាំមកហើយ ។ ការទម្លាយរឿងអសោចខាងលើ ខណៈពេលនេះ តាចេក នៅមិនទាន់មានការបកស្រាយពីបញ្ហាដែលបានកើតឡើងនៅឡើយទេ។
គួរបញ្ជាក់ថា ថ្មីៗនេះមានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានគណនី ហ្វេកប៊ុកមួយអះអាងថា ជាកូនរបស់ តាចេក ដែលជាតារា កំប្លែងមួយរូប បាន បង្ហោះថាតាមទាន់ឪពុកកំពុងនៅជាមួយស្រីកំណាន់ចុះចោលផ្ទះ ចោលប្រពន្ធ កូន។
ទន្ទឹមនឹងការបង្ហោះវីដេអូ រូបភាព របស់កូនស្រីនោះ ប្រពន្ធ រួមទាំងកូនស្រីបានចេញមុខនិយាយលែងលាក់លៀម តាមសារព័ត៌មានមួយ ព្រោះចង់ឱ្យតាចេកចូលមកដោះស្រាយ តែចាប់តាំងពីមានរឿងកើតឡើងមក នៅមិនទាន់អាចទាក់ទង តាចេក បាននៅឡើយទេ។
អ្នកស្រី ជា សារ៉ន អាយុ៥៣ឆ្នាំ ជាប្រពន្ធទី៣ របស់ តាចេក បានរៀបរាប់ដោយ សេចក្តីឈឺចាប់ ធ្លាប់ទុកឱកាសច្រើនដងឱ្យស្វាមីកែខ្លួនរឿងលួចលាក់មានស្រី តែនៅតែមិនបញ្ឃប់ ប្រព្រឹត្តទង្វើខុសឆ្គងម្តងហើយម្តងទៀត រហូតចុងក្រោយនេះ ចុះចេញពីផ្ទះទៅរួមរស់ជាមួយស្រី កំណាន់ តែម្តង។ អ្នកស្រី បានបន្តទៀតថា កាលពីតាចេកនៅវ័យក្មេង គាត់ដឹងថាស្វាមីខ្លួនធ្វើការនៅខាងក្រៅមានស្រីហើយ ប៉ុន្តែគាត់និយាយថា បើសិនជាមានស្រីខាងក្រៅអីមានក៏មានចុះតែស៊ីនំគេហើយ ឱ្យលុយទៅ។
ប្រពន្ធ តាចេក បានបន្ថែមទៀតថា គាត់និង តាចេក បានចាប់ដៃគ្នា តាំងពីឆ្នាំ ១៩៩៧ ធ្លាប់កម្សត់កម្រជាមួយគ្នា ដើររើសអេតចាយ បេះត្រកួន លក់ដូរ ខំរកស៊ី គ្រប់បែបយ៉ាង ជីវភាពក៏ខ្វះខាតថែមទាំងជំពាក់បំណុលគេទៀត។
អ្នកស្រី សារ៉ន និងកូនស្រី បានឱ្យដឹងទៀតថា ពួកគាត់ធ្លាប់ទុកឱកាសជា ច្រើនដងហើយ ជាក់ស្តែង តាចេក បានចុះចេញពីផ្ទះទៅនៅជាមួយស្រីកំណាន់ ហើយពួកគេក៏នៅទុកឱកាសឱ្យទៀត ប៉ុន្តែបាត់ដំណឹង ស្វាមី ឪពុក ស្ងាត់សូន្យឈឹង ទើបធ្វើឱ្យមានការព្រួយបារម្ភ រហូតពួកគេបានចេញស្វែងរក តាចេក៤ ខេត្ត ទើបពើបប្រទះឃើញនៅខេត្តកំពង់ស្ពឺ នៅជាមួយស្រីកំណាន់។
កូនស្រី តារាកំប្លែងវ័យ៦៨ឆ្នាំ បានរៀបរាប់ថា ខ្លួនធ្លាប់ទុកឱកាសឱ្យ ឪពុកដោះស្រាយព្រោះដឹងថា ឪពុក កំពុងមានអ្នកថ្មី ប៉ុន្តែឪពុកបានឱ្យស្រីកំណាន់ ដូរលេខទូរសព្ទ ដូរហ្វេកប៊ុក កុំឱ្យខ្លួន និងម្តាយរករឿង តែឪពុកបានចុះចេញពីផ្ទះ ពីថ្ងៃទីខែ ៥ វិច្ឆិកា រហូតដល់ថ្ងៃទី១៦ វិច្ឆិកា ទើបតាមទាន់នៅផ្ទះគូស្នេហ៍ថ្មីរបស់ឪពុក។
កូនស្រីរបស់តាចេក លើកឡើងថា ឪពុករបស់ខ្លួនបាននិយាយថា មិនអាចរួមរស់ជាមួយម្តាយខ្លួនបានទៀតឡើយ ហើយតាចេកក៏នឹងលែងលះជាមួយភរិយាទី៣ ជាអ្នកស្រី សារ៉ន ដោយសាររស់នៅមិនចុះសម្រុងគ្នា ប៉ុន្តែកូនស្រី និងភរិយា តាចេក ក៏បានបន្ថែមថា បើសិនជា តាចេក ចង់លែងលះក៏លែងលះចុះ តែសុំឱ្យតាចេកចូលខ្លួនមកដោះស្រាយឱ្យដាច់ស្រលះ ហើយបើសិនទៅថ្ងៃមុខ អ្នកក្រោយលែងត្រូវការ តាចេក នោះពួកគេនៅតែរង់ចាំ មើលថែ តាចេក ដដែល៕
សូមទស្សនាវីដេអូខាងក្រោម៖
សូមបញ្ចេញមតិនៅទីនេះ