ព្រហស្បតិ៍ , 23 មិថុនា 2022
តិចអត់ដឹង! ការរួមភេទដោយមិនបានរៀបការ មិនត្រូវបានអនុញ្ញាតនោះទេ ក្នុងការប្រកួត World Cup នៅកាតា
ការរួមភេទក្រៅអាពាហ៍ពិពាហ៍ណាមួយដែលកើតឡើងក្នុងប្រទេសកាតា ក្នុងអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 មិនត្រូវបានអនុញ្ញាតនោះទេ ហើយអាចនឹងត្រូវកាត់ទោសដាក់ពន្ធនាគាររយៈពេល 7 ឆ្នាំ។
វាជាលើកទីមួយហើយ ដែលការប្រកួតបាល់ទាត់ពិភពលោក ត្រូវបានប្រារព្ធឡើងនៅក្នុងរដ្ឋឈូងសមុទ្រ ដែលមានន័យថា មានភាពខុសប្លែកគ្នានៃវប្បធម៌ដែលអ្នកទស្សនាជាច្រើន ប្រហែលជាពិបាកសម្របខ្លួន។
គណៈកម្មាធិការកំពូលរបស់ប្រទេសកាតា លោក Nasser Al-Khater បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "កាតាគឺជាប្រទេសអភិរក្សនិយម ហើយការបង្ហាញជាសាធារណៈនៃការស្រលាញ់ ការស្រឡាញ់ភេទដូចគ្នា និងការរួមភេទក្រៅអាពាហ៍ពិពាហ៍ ត្រូវបានហាមឃាត់ " ។
លោក Al-Khater បានបន្តថា "កាតា និងតំបន់គឺមានលក្ខណៈអភិរក្សច្រើនជាង។ ហើយនេះគឺជាអ្វីដែលយើងសុំឱ្យអ្នកគាំទ្រគោរព។ ហើយយើងប្រាកដថា អ្នកគាំទ្រនឹងគោរព។ យើងគោរពវប្បធម៌ផ្សេងៗគ្នា ហើយយើងរំពឹងថា វប្បធម៌ផ្សេងទៀត នឹងគោរពយើង"។
ប្រភពពីប៉ូលីសក្នុងប្រទេសកាតា បាននិយាយថា ព្រឹត្តិកាណ៍នេះ នឹងមិនមានការជប់លៀងអ្វីឡើយ គ្រប់គ្នាត្រូវតែចងចាំទុក លើកលែងតែពួកគេចង់ប្រថុយជាប់គុក ។ មែនទែនទៅ វប្បធម៌ផឹកស៊ី និងជប់លៀង បន្ទាប់ពីបញ្ចប់ការប្រកួតគឺជាប្រពៃណីមួយសម្រាប់ប្រទេសជាច្រើន ភាគច្រើននៅអឺរ៉ុប ប៉ុន្តែនៅកាតាគឺត្រូវបានឃាមឃាត់យ៉ាងតឹងរឹង។
គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ 2021 Al-Khater បានគូសបញ្ជាក់ថា "ការស្រឡាញ់ភេទដូចគ្នាមិនត្រូវបានអនុញ្ញាតនោះទេ" នៅក្នុងប្រទេសអេមីរ៉ាត ប៉ុន្តែសន្យាថា ពួកគេនឹងមានសិទ្ធិធ្វើដំណើរទៅកាន់ប្រទេសនេះ និងចូលរួមការប្រកួតនានា។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលមានការហាមប្រាមការរួមភេទនៅក្នុងការប្រកួត World Cup៕
សូមបញ្ចេញមតិនៅទីនេះ