ព្រហស្បតិ៍ , 24 វិច្ឆិកា 2022
រូបភាពថ្មីរបស់ ហង្ស ម៉ានីតា ធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង
កម្សាន្ត៖ ក្រោយពីផេកផ្លូវការ Miss Universe Cambodia បញ្ចេញរូបភាពថ្មីរបស់បវរកញ្ញាចក្រវាល កម្ពុជា ហង្ស ម៉ានីតា បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការ មិនពេញចិត្ត យ៉ាងខ្លាំងព្រោះការថតរូបចេញមកមិនស្អាត មនុស្សស្អាតតែ រូបភាពចេញមក ចប់តែម្តង ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាសំណូមពរឱ្យប្តូរអ្នកផាត់មុខចេញ ព្រោះ អ្នកផាត់មុខឱ្យ ម៉ានីតា ផាត់មុខមិនសមនឹងទំរង់មុខនាងឡើយ។
ពេលវេលាកាន់តែកៀកចេញទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញាចក្រវាលកម្ពុជា ហង្ស ម៉ានីតា បានបញ្ចេញរូបភាពជាបន្តបន្ទាប់នៅលើផេកផ្លូវការ Miss Universe Cambodia ខណៈដំណើរការបោះឆ្នោតក៏បានចាប់ផ្តើមដូចគ្នា។
ទន្ទឹមការបញ្ចេញរូបភាព៥សន្លឹកនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ធ្វើឱ្យមហាជនខំ មិនរិះគន់យ៉ាងខ្លាំងទៅលើប្លង់ថត និងអ្នកផាត់មុខឱ្យ ហង្ស ម៉ានីតា ហើយរូបភាពរាដៃនៅពីមុខកាមេរ៉ា រងការរិះគន់យ៉ាងខ្លាំងរហូតផេកផ្លូវការសម្រេចចិត្តលុបចោល។
ទោះបីជារូបភាពមួយសន្លឹកលុបចោលក្តី អ្នកប្រើប្រាស់បណ្តាញសង្គមនៅ តែលើក ឡើងទៀតថា សូមឱ្យអ្នកដឹកនាំកម្មវិធីគួរប្តូរអ្នកផាត់មុខថ្មី ព្រោះអ្នកផាត់មុខឱ្យ បវរកញ្ញា ម៉ានីតា មិនស្អាត ផាត់មុខមិនសមនឹងទម្រង់មុខរបស់បវរកញ្ញាឡើយ។
មហាជនលើកឡើងថា «បងម៉ែន និមលរ័ត្ន បងជួយមើលតិចបងការផាត់មុខមិន សូវស្អាតដូច មុន និងកាមរ៉ាចាប់មុំមិនបានល្អ» ,«គាត់ស្អាតណាស់ តែម៉េចថតបែបហ្នឹងវិញបងអ្ហើយបង», «ថតរូបអីចឹង» , «ខ្ញុំក៏ឆ្ងល់ដែរថាតាំងពីមកពីហ្វីលីពីនវិញ ម៉េចបានជាម៉ានីតាថតរូបលែងសូវស្អាតដូចមុនអញ្ចឹង? ស្អាតដែរតែចាញ់មុនទៅហ្វីលីពីន និងនៅហ្វីលីពីនទេ... សូមអភ័យទោសដែលនិយាយត្រង់ មិនបានជួយលើកទឹកចិត្ត ប៉ុន្តែចង់ឃើញរូបស្អាតៗជាងនេះវិញ....បើគាត់ប្រលងជាប់នៅអាមេរិកហើយនោះខ្ញុំនឹងគ្រាន់តែសរសើរលើកទឹកចិត្ត និងអបអរ តែឥឡូវមិនទាន់ប្រលងចប់ទើបធ្វើអោយព្រួយបារម្ភ និងចង់ចូលរួមមតិដើម្បីស្ថាបនា សូមអធ្យាស្រ័យ » «យកអ្នក Make up កាលគាត់កំពុងប្រលងទឹកដៃគាត់ល្អណាស់ផាត់ស្អាត» «ផាត់មុខមិនមើលទម្រង់បងម៉ានីតាសោះដូរអ្នកផាត់មុខទៅយាយមែនម៉ានីតាឡើងស្អាតផាត់ចេញមកអីចឹងទេ» ...។
គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា នឹងចេញទៅប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី៧១ នៅប្រទេសសហរដ្ឋអាម៉េរិកនាដើមឆ្នាំ២០២៣៕
សូមបញ្ចេញមតិនៅទីនេះ