ព្រហស្បតិ៍ , 24 វិច្ឆិកា 2022
មហាជនថា ម៉ូលីកា ដៀ-ល សឿ សុធារ៉ា មួយឆ្អែត ចុងក្រោយប-ង់លុ-យ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំមួយឡូចប់គ្នា
កម្សាន្ត៖ នៅតែជាប្រធានបទក្តៅ និងជជែកវែកញែកពាសពេញបណ្តាញសង្គម ទៅលើអ្នក លក់អនឡាញ និងមេតុងទីន ម៉ូលីកា ក្រោយពីនាងទៅក្រាបសំពះសុំទោស អ្នកនាងសឿ សុធារ៉ា ជាមួយទឹកប្រាក់២៥ម៉ឺនរៀល និងទឹកត្រចៀកកម្មកន្លះឡូ។ រូបភាពនេះត្រូវមហាជនបានលើកឡើងចំៗថា នេះគ្រាន់តែជាការសម្តែងរបស់ ម៉ូលីកា ដើម្បីលាងភាពអាម៉ាសរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះនាងជិះឡានតម្លៃខ្ទង់ម៉ឺនដុល្លារ និងជាអ្នកមានទ្រព្យស្តុកស្តម្ភ បែរជាមានទឹកចិត្តស្រួចស្តែងទាំងនេះ មកបញ្ចប់បញ្ហា។
គេនៅចាំបានថា ម៉ូលីកា ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីល្បីឈ្មោះ ត្រូវមហាជនរិះគន់យ៉ាងដំណំក្រោយពីនាងនិយាយក្នុងការឡាយថាអ្នកនាង សឿ សុធារ៉ា ជាមនុស្ស «ឆ្កួត»។ យ៉ាងណាមិញ បន្ទាប់ពីមហាជនរិះគន់ខ្លាំងក្លាពេក ស្រីស្អាតរូបនេះបានបង្ហោះសារ សុំទោស ជាសាធារណៈ ដោយសន្យាមិនឱ្យមានរឿងបែបនេះកើត ឡើងម្តងទៀតឡើយ។
ទោះបីជាបង្ហោះសារដូចនេះហើយក្តី នៅយប់ថ្ងៃទី២៣ ម៉ូលីកា បានទៅដល់វត្តជា កន្លែងអ្នកនាង សឿ សុធារ៉ា ស្នាក់នៅ ព្រមទាំងក្រាបសំពះសុំទោស ដោយបាន និយាយថា អ្វីដែលខ្លួននិយាយគឺជាកំហុសអចេតនា គ្មានបំណងអាក្រក់ណាមួយ នាំឱ្យប៉ះពាល់ដល់ សឿ សុធារ៉ា ឡើយ។ អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅបន្តរិះគន់ទៅលើ ម៉ូលីកា នោះ ក្រោយពីអ្នកនាង សឿ សុធារ៉ា បានបង្ហោះថា«បងប្អូនអើយនាងខ្ញុំមិនដឹងថាពួក គាត់មក ដល់វត្ត ភ្លាមៗអញ្ចឹងទេ គាត់មកដល់ភ្លាម ថតភ្លាម គាត់ជូនលុយខ្ញុំ ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំ ១ឡូ ឱព្រះជាម្ចាស់អើយ»។
មហាជនបានលើកឡើងចំៗថា «ជិះឡានខ្ទង់ម៉ឺនដុល្លារ មកនិយាយមកមើល ងាយជាន់ក្បាលគេ ទាំងគេកំពុងកាន់ទុកម៉ែគេទើបស្លាប់កាន់ទុក្ខ១០០ថ្ងៃ
មកសុំទោស អោយលុយ២៥ម៉ឺនរៀល និងទឹកត្រចៀកកម្ម១ឡូ ពុទ្ធោអើយ», «ខំរាប់មើលខ្ទង់លុយពីបីដងស្មានថាមើលខុស។ រាប់ឡើង ចុះបានតែ25ម៉ឺនរៀល ស្មានថាបានពីរលានហាសិបម៉ឺន ព្រោះឃើញដូចរាងហាយសូដែរ» ,«ខោកក្បាលអង្អែលខ្នង», «ហាហាដៀល១ឆ្អែតបង់លុយ២៥ម៉ឺនរៀល ចប់គ្នា» «វគ្គដើរតួកំសត់» «សម្តែងសមណាស់» «មើលងាយក៏ល្បី មកសូមទោសក៏ល្បី សំដែងរហូត» ,«ស្រុកខ្មែរធ្វើខុសសុំទោសល្បី»៕
សូមបញ្ចេញមតិនៅទីនេះ