ព្រហស្បតិ៍ , 01 ធ្នូ 2022
ម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី ៩សម័យកាល ប្រកាសតែងតាំងគ្រូបង្វឹកថ្មី
ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC ប្រកាសតែងតាំងគ្រូបង្វឹកថ្មី Estaban Solari ជនជាតិអាហ្សង់ទីន ដើម្បីចូលមកជំនួសតំណែងលោក Héctor Bidoglio ដែលត្រូវបានតែងតាំងជានាយកបច្ចេកទេសវិញម្តង។
លោក Esteban Solari បច្ចុប្បន្ន មានវ័យ៤២ឆ្នាំ គឺជាអតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន និងជាអតីតជំនួយការនៅក្រុម U23 អាហ្សង់ទីន និងជាប្អូនប្រុសបង្កើតរបស់អតីតគ្រូបង្វឹកក្រុមអធិរាស Real Madrid លោក Santiago Solari ។
ក្លិបបាល់ទាត់ Jorhor Darul Ta’zim របស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បានគ្រងតំណែងជើងឯកពានរង្វាន់លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី Malaysia Super League ចំនួន៩ឆ្នាំជាប់ៗគ្នាហើយ គឺគិតចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។
ក្លិបដែលមានកីឡដ្ឋានស្អាតជាងគេបំផុតនៅលើលោក ក្នុងឆ្នាំ២០២០ មួយនេះ បានឡើងមកលេងពានរង្វាន់លីគកំពូលម៉ាឡេស៊ី នៅរដូវកាល២០០៥-២០០៦ ហើយឈ្នះជើងឯកជាប់ៗគ្នា គឺនៅឆ្នាំ២០១៤,២០១៥,២០១៦,២០១៧,២០១៨,២០១៩,២០២០,២០២១ និង២០២២ នេះ៕
សូមបញ្ចេញមតិនៅទីនេះ