ព្រហស្បតិ៍ , 01 ធ្នូ 2022
រកឃើញ១០ប្រទេសកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ខណ:៩ប្រទេសហាលអាវនៅ World Cup
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា បានបញ្ចប់វគ្គជម្រុះពូល A, B, C និង D រួចរាល់ ដោយរកឃើញក្រុមដែលត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ៤ក្រុមបន្ថែមទៀត សរុប១០ក្រុម កាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា។
ពូល A៖
លេខ១ ហូឡង់ មាន៧ពិន្ទុ
លេខ២ សេណេហ្កាល់ មាន៦ពិន្ទុ
ពូល B៖
លេខ១ អង់គ្លេស មាន៧ពិន្ទុ
លេខ២ អាមេរិក មាន៥ពិន្ទុ
ពូល C៖
លេខ១ អាហ្សង់ទីន មាន៦ពិន្ទុ
លេខ២ ប៉ូឡូញ មាន៤ពិន្ទុ
ពូល D៖
លេខ១ បារាំង មាន៦ពិន្ទុ
លេខ២ អូស្ត្រាលី មាន៦ពិន្ទុ។
វគ្គ១៦ក្រុមចុងក្រោយ៖
-ថ្ងៃទី៣ ធ្នូ ហូឡង់ ប៉ះ អាមេរិក វេលាម៉ោង១០:០០នាទីយប់ នៅកីឡដ្ឋាន Khalifa International
-ថ្ងៃទី៤ ធ្នូ អាហ្សង់ទីន ប៉ះអូស្ត្រាលី វេលាម៉ោង២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Ahmed bin Ali
-ថ្ងៃទី៤ ធ្នូ បារាំង ប៉ះ ប៉ូឡូញ វេលាម៉ោង១០:០០នាទីយប់ នៅកីឡដ្ឋាន Al Thumama
-ថ្ងៃទី៥ ធ្នូ អង់គ្លេស ប៉ះ សេណេហ្កាល់ វេលាម៉ោង២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Al Bayt។
ខណ:ក្រុមជម្រើសជាតិបារាំង, ប្រេស៊ីល និងព័រទុយហ្គាល់ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ត្រូវរង់ចាំការកាត់សេចក្តីប្រកួតចុងក្រោយសិន ទើបដឹងថាត្រូវជួបក្រុមណានៅវគ្គ១៦ក្រុមចុងក្រោយ៕
សូមបញ្ចេញមតិនៅទីនេះ