សុក្រ , 02 ធ្នូ 2022
កូនស្រី សឿ សុធារ៉ា ចេញរកបានលុយលើកដំបូងបានតម្លៃខ្លួនខ្ពស់ ដើម្បីព្យាបាលម្តាយនៅកាល់ម៉ែត
កម្សាន្ត៖ ថ្មីៗនេះ តាមការឱ្យដឹងពីអ្នកដឹកនាំរឿងប្រចាំផលិតកម្មហង្សមាស កៅ សីហា បានបញ្ជាក់ថា អ្នកនាងសឿ សុធារ៉ា ត្រូវព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រព្រោះជំងឺ ថៃរ៉យក្រពេញតេរ៉ូអីត ដោយសារលេបថ្នាំចម្រុះច្រើនពេក។ អ្វីដែលកាន់តែធ្វើឱ្យ មហាជន រំជួលចិត្តនោះ កូនស្រីរបស់អតីតតារាសម្តែងខាងលើ សាពូន ដារ៉ាភិមាន រកលុយបានចំនួន១ពាន់ដុល្លារពីម្ចាស់ហាងកាត់ដេរ ធីរីកា យកមកព្យាបាលម្តាយ។
កូនស្រីសឿ សុធារ៉ា ត្រូវមហាជនចាត់ទុកថាជាក្មេងស្រីមានដុងសិល្បៈខ្ពស់ពី ឪពុកម្តាយ ជាក្មេងស្រីស្លូត សុភាពរាបសារ ហើយអាចលេងហ្គីតា និងច្រៀងបទ របស់ឪពុកបានយ៉ាងល្អ។
ដោយឡែកនាពេលថ្មីៗនេះ លោក កៅ សីហា ជាអ្នកដឹកនាំរឿងមួយរូប បានសម្រេចចិត្តបញ្ជូល សឿ សុធារ៉ា ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈអតីតតារាសម្តែងល្បីឈ្មោះខាង លើនេះមានជំងឺ ថៃរ៉យក្រពេញតេរ៉ូអីត ដោយសារលេបថ្នាំលើសកម្រិត មិនត្រឹមត្រូវតាមវេជ្ជបញ្ជាពេទ្យ។
ទន្ទឹមនឹងម្តាយកំពុងព្យាបាលនៅមន្ទីរពេទ្យ និងមានបញ្ហាថវិកាផង ម្ចាស់ហាងធីរីកា មានសេចក្តីអាណិតអាសូរបានផ្តល់ឱកាសឱ្យកូនស្រី សឿ សុធារ៉ា ថតម៉ូតសំលៀកបំពាក់ ដោយបានផ្តល់ថវិកាចំនួន១ពាន់ដុល្លារដល់ សាពូន ដារ៉ាភិមាន ដើម្បីយកមកព្យាបាលម្តាយ។
សន្តោនចិត្តដ៏ប្រសើរពីម្ចាស់ហាងខាងលើនេះ ក៏ត្រូវអ្នកលេងបណ្តាញ សង្គមពោលសរសើរពីទឹកចិត្តដ៏ប្រពៃ មើលឃើញពីទុក្ខលំបាករបស់ក្មេងស្រី ម្នាក់ដែលមានម្តាយកំពុងមានជំងឺសម្រាកព្យាបាល និងមានបញ្ហាជីវភាព៕
សូមបញ្ចេញមតិនៅទីនេះ