ច័ន្ទ , 12 ធ្នូ 2022
Ronaldo បញ្ជាក់ពីគម្រោងចូលនិវត្តន៍ ពីជម្រើសជាតិ បន្ទាប់ពីបង្ហោះសារដ៏ចាក់ដោត ក្រោយព័រទុយហ្គាល់ ធ្លាក់ចេញពី World Cup
(បាល់ទាត់)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ហាក់មានចេតនាចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ នៅក្នុងការបង្ហោះលើ Facebook និង Instagram កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការខកចិត្តក្នុងការប្រកួត World Cup ទល់នឹងប្រទេស Morocco។
កាលពីថ្ងៃសៅរ៍ ព័រទុយហ្គាល់ បានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ក្រោមស្នាដៃ ម៉ារ៉ុក ក្នុងវគ្គ៨ក្រុម។ ក្នុងការប្រកួតនោះ Ronaldo ជាកីឡាករបម្រុង នឹងប្ដូរចូលក្នុងតង់ទី2 យ៉ាងណានៅតែមិនអាចជួយព័រ ទុយហ្គាល់ ឡើងទៅវគ្គបន្តដដែល។
នៅក្នុងការបង្ហោះលើ Instagram Ronaldo បានសរសេរថា៖ «ការឈ្នះពាន World Cup សម្រាប់ព័រទុយហ្គាល់ គឺជាក្តីសុបិន និងមានមហិច្ឆតាដ៏ធំបំផុត ក្នុងអាជីពរបស់ខ្ញុំ។ ជាសំណាងល្អ ដែលខ្ញុំបានឈ្នះពានរង្វាន់អន្តរជាតិជាច្រើន រួមទាំងព័រទុយហ្គាល់ ផងដែរ ប៉ុន្តែការដាក់ឈ្មោះប្រទេសរបស់យើងឱ្យនៅលើទីខ្ពស់បំផុតក្នុងពិភពលោក គឺសុបិន្តធំបំផុតរបស់ខ្ញុំ»។
កីឡាករវ័យ៣៧ឆ្នាំរូបនេះ បានបន្តថា៖« ខ្ញុំបានតស៊ូដើម្បីវា ខ្ញុំបានតស៊ូយ៉ាងលំបាក សម្រាប់ក្តីសុបិននេះ។ ការបង្ហាញខ្លួន 5 ដង ដែលខ្ញុំបានស៊ុតបញ្ចូលទីក្នុង World Cup ក្នុងរយៈពេល ១៦ឆ្នាំ គឺតែងតែនៅក្បែរកីឡាករឆ្នើម និងអ្នកគាំទ្រជនជាតិព័រទុយហ្គាល់ រាប់លាននាក់ ខ្ញុំបានលះបង់ទាំងអ្វីៗគ្រប់យ៉ាង។ ខ្ញុំមិនដែលរាថយពីការប្រយុទ្ធនោះទេ ហើយខ្ញុំមិនដែលបោះបង់ក្តីស្រមៃឡើយ»។
អតីតកីឡាកររបស់ Real Madrid រូបនេះ បានសង្កត់ធ្ងន់ថា៖« ភាពសោកសៅកាលពីថ្មីៗនេះ វាជាសុបិនរបស់ខ្ញុំបានបញ្ចប់ហើយ។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា រឿងជាច្រើនត្រូវបាននិយាយ និងត្រូវបានសរសេរ រួមនឹងបានប៉ាន់ស្មាន ប៉ុន្តែការលះបង់របស់ខ្ញុំ ចំពោះព័រទុយហ្គាល់ មិនបានផ្លាស់នោះទេ។ ខ្ញុំតែងតែតស៊ូ ដើម្បីគោលដៅរួម ហើយខ្ញុំមិនដែលស្ដីបន្ទោសមិត្តរួមក្រុម និងប្រទេសរបស់ខ្ញុំឡើយ។ សម្រាប់ពេលនេះ មិនមានអ្វីត្រូវនិយាយទៀតទេ អរគុណ ព័រទុយហ្គាល់ អរគុណ កាតា។ ក្តីស្រមៃគឺស្រស់ស្អាត ឥឡូវនេះ វាដល់ពេលដែលត្រូវធ្វើជាទីប្រឹក្សាដ៏ល្អ ហើយអនុញ្ញាតឱ្យម្នាក់ៗធ្វើការសន្និដ្ឋានរៀងៗខ្លួន»។
ក្នុងរយៈពេលចុងក្រោយនេះ មានរឿងជាច្រើន បានកើតឡើងលើ Ronaldo ដោយបទសម្ភាសន៍ដ៏ផ្ទុះមួយជាមួយ Piers Morgan បានបញ្ចប់អាជីពរបស់គេជាមួយ Manchester United ដោយទុកឱ្យលោកគ្មានក្លឹប។ ក្រោយមក Ronaldo ត្រូវបានលេងជាកីឡាករបម្រុង នៅ World Cup ពីរចុងក្រោយរបស់ព័រទុយហ្គាល់ ជាមួយស្វីស និងម៉ារ៉ុក។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ នឹងសម្លឹងរកការវិលត្រឡប់ទៅកាន់ក្លឹបបាល់ទាត់វិញ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ យ៉ាងណា វាមិនច្បាស់ទេថា លោកនឹងទៅលេងនៅទីណាបន្ទាប់ ប៉ុន្តែពាក្យចចាមអារ៉ាមថា លោកនឹងបន្តនៅមជ្ឈឹមបូព៌ា ជាមួយ Al-Nassr៕
សូមបញ្ចេញមតិនៅទីនេះ