ច័ន្ទ , 12 ធ្នូ 2022
អាជ្ញាកណ្ដាល Lahoz ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ ក្រោយកាត់សេចក្ដីជំនួបរវាងហុល្លង់ និងអាហ្សង់ទីន មិនមានភាពសុក្រឹត
លោក Mateu Lahoz ដែលជាអាជ្ញាកណ្ដាលកាត់សេចក្ដីនៅលើទីលាន នឹងមិនបន្តធ្វើការសម្រាប់ការប្រកួត World Cup ដែលនៅសល់នោះទេ ដោយលោកត្រូវបានគេបញ្ជូនឲ្យត្រឡប់ទីផ្ទះវិញហើយ។
ក្នុងជំនួបរវាងអាហ្សង់ទីន និងហុល្លង់ ក្នុងវគ្គ៨ក្រុមចុងក្រោយ លោក Lahoz បានចាយកាតលឿងយ៉ាងសាហាវដល់ទៅ១៥កាត ឯណោះ។ ការបំពេញតួនាទីរបស់អាជ្ញាកណ្ដាលសញ្ជាតិអេស្ប៉ាញ មិនត្រូវបានក្រុមទាំងពីរទទួលយកបានឡើយ ខណៈកីឡាកររបស់អាហ្សង់ទីន ជាច្រើននាក់ បានព្យាយាមស្រែកតវ៉ា។
ប្រធានក្រុមរបស់អាហ្សង់ទីន Lionel Messi គឺជាអ្នកចេញមុខមុនគេក្នុងការរិះគន់លោក Lahoz ក្រោយបញ្ចប់ការប្រកួត។ កីឡាករវ័យ៣៥ឆ្នាំ បាននិយាយថា FIFA គួរតែយកចិត្តទុកដាក់លើករឿងនេះ ដោយមិនត្រូវឲ្យអាជ្ញាកណ្ដាលប្រភេទនេះ មកកាត់សេចក្ដីការប្រកួតសំខាន់បែបនេះទេ។ អាជ្ញាកណ្ដាល មិនអាចខុសក្នុងភារកិច្ចរបស់ខ្លួនឡើយ។
ជាមួយគ្នានេះដែរ អ្នកចាំទីរបស់អាហ្សង់ទីន កីឡាករ Martinez មើលឃើញថា លោក Mateu Lahoz លម្អៀងទៅកាន់ខាងហុល្លង់។ គេបានបញ្ជាក់ថា Lahoz បានដាក់ម៉ោងបន្ថែមដល់ទៅ១០នាទី ដោយគ្មានហេតុផល ជាពិសេសឲ្យបាល់ Free-Kick ក្រៅប្រអប់ជាច្រើនលើកច្រើនសារ។ គេហាក់ដូចជាចង់ឲ្យខាងហុល្លង់ ឈ្នះ។ ត្បិតមានរឿងបែបនេះក្ដី តែអាហ្សង់ទីន នៅតែអាចឡើងវគ្គ៤ក្រុមចុងក្រោយ នឹងត្រូវប៉ះជាមួយក្រូអាត៕
សូមបញ្ចេញមតិនៅទីនេះ