អង្គារ , 13 ធ្នូ 2022
ចំណងស្នេហ៍ជាមួយប្រុសក្មេងលោក អ៊ុក ដារ័ត្ន ទោះ ស្រីអ៊ីត ហាក់ព្យាយាមលាក់បាំង តែខាងប្រុសកាន់តែបង្ហាញ
កម្សាន្ត៖ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងរូបសង្ហាលោក អ៊ុក ដារ័ត្នបានបង្ហាញរូបភាពកាន់តែស្និទ្ធស្នាលជាមួយតារាកំប្លែងសម្បូរវោហាស៍ ស្រីអ៊ីត ជាចំហ និងស៊ីជម្រៅមិនខុសពីគូស្នេហ៍ឡើយ។
ក្រោយស្ពាយងារជាតារាកំប្លែងមេម៉ាយកូនមួយជាង ១០ឆ្នាំ ស្រីអ៊ីត មិនដែល បង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាក្រៅពីតារាសម្តែងវ័យក្មេងលោក អ៊ុក ដារ័ត្ន ឡើយ។ ជាញយដងគេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាចូលរួមនៅក្នុង កម្មវិធីនានា ដោយមានការតុបតែងសម្លៀកបំពាក់ដូចជាគូស្នេហ៍ ។ ប៉ុន្តែកន្លងមកតារាកំប្លែង ស្រីអ៊ីត ធ្លាប់ច្រានចោលពីទំនាក់ទំនងជាមួយតារាសម្តែងរូបសង្ហា លោក អ៊ុក ដារ័ត្ន ដោយបញ្ជាក់ថា ជាមិត្តភក្តិធម្មតា ។ដ្បិតតារាកំប្លែង ស្រីអ៊ីត មិនហ៊ានទទួលស្គាល់ពីទំនាក់ទំនងជាមួយលោក អ៊ុក ដារ័ត្ន ក្តី តែ សម្រាប់តារា សម្តែងរូបសង្ហាសាច់ដុំធំៗរូបនេះវិញតែងបង្ហាញរូបភាពស្និទ្ធ ស្នាលជាមួយតារាកំប្លែង ស្រីអ៊ីត ដោយភ្ជាប់ជាមួយសារខ្លីថាបានជួបនារី កំប្លែងនៅក្នុងសុបិន្តហើយ ។
ការលើកឡើងរបស់តារាសម្តែងលោក អ៊ុក ដារ័ត្ន ក៏ទទួលបានការ ចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនហើយអ្នកគាំទ្រខ្លះបានជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតថែមទៀត ។ បើសម្លឹងមើលពីវ័យរបស់អ្នកទាំងពីរ ទោះខុសគ្នាបន្តិចក្តី តែមើលទៅសម្រស់របស់តារាកំប្លែង ស្រីអ៊ីត ហាក់មិន ខុសគ្នាពីតារាសម្តែងលោក អ៊ុក ដារ័ត្ន ប៉ុន្មានឡើយ ហើយរូបភាពនេះក៏មិនខ្វះដែរតារាស្រីដែល មានស្វាមីមានអាយុតិចជាងខ្លួន ហើយពួកគេស្រឡាញ់គ្នានឹងរួមរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ ។ អ្វីដែលកត់សម្គាល់បើតាមរូបភាពរបស់ អ្នកទាំងពីរកន្លង មកគេមើលឃើញថា ចំណងស្នេហ៍របស់ ស្រីអ៊ីត និងលោក អ៊ុក ដារ័ត្ន ក៏មានការដឹងឮនិងយល់ព្រមពីសំណាក់ចាស់ទុំផងដែរ ។
គួររំម្លឹកថា ស្រីអ៊ីត គឺជាតា រាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ដោយនាងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យ ។ ក្រៅពីអាជីពកំប្លែង ស្រីអ៊ីត ក៏ ចេះច្រៀង និង សម្តែងបានយ៉ាងស័ក្តិសមផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ