ព្រហស្បតិ៍ , 15 ធ្នូ 2022
ខណៈការរិះគ-ន់កញ្រ្ជោ..លឡើង លើឈុតរោ.លរាល ហ្វាហ្វា និយាយថា ជារឿងអប់រំទៅវិញ
កម្សាន្ត៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមបានផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើតារាសម្តែងស៊ិច ស៊ី ហ្វា ហ្វា បន្ទាប់ពីឈុតស្នេហាស្រើបស្រាលក្នុងរឿងមួយ របស់នាងបានចែក រំលែកជាបន្តបន្ទាប់។ ទោះយ៉ាងណា ងាកទៅកាន់សាមីខ្លួនវិញ មិនបង្ហាញការខឹង សម្បារចំពោះមហាជនឡើយ ផ្ទុយមកវិញនាងបានប្រើវិធីត្រជាក់មិនតបតឡើយ ប៉ុន្តែសុំចិត្តមហាជនឱ្យទស្សនារឿងពេញដើម្បីកាន់តែយល់អត្ថន័យក្នុងរឿងលាយឡំឈុតស្រើបស្រាលនេះ។
ប្រភេទសាច់រឿងបែបមនុស្សធំដែលមានតួអង្គសម្តែង ហ្វាហ្វា និង ឡៅ បញ្ញា ក្នុងរឿង «ស្នេហា ល្ងង់+ល្ងង់» របស់ផលិតកម្ម សាស្ត្រាហ្វីម បានផ្ទុះកក្រើកពេញ បណ្តាញសង្គម ព្រោះតែក្នុងរឿងនេះមានឈុតស្រើបស្រាលខ្លាំងស្ទើរដូចរឿង បរទេសទៅហើយ។
ការចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គម តារាស្រី ហ្វា ហ្វា តួអង្គក្នុងរឿង ខាងលើឈ្មោះ Sky រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនដោយសារនាងបានលើកឡើងថាជារឿងអប់រំ តែបែរមានឈុតស្នេហារោលរាលទៅវិញ ។
ទោះមានការរិះគន់ចាស់ដៃយ៉ាងណា ងាកទៅកាន់តារាសម្តែង ស៊ិចស៊ី ហ្វាហ្វា វិញ ហាក់មិនបានបង្ហាញការខឹងសម្បារឬតបតទៅមហាជនឡើយ ដោយនាងបានប្រើ វិធីត្រជាក់ថា សូមឱ្យមហាជនទៅទស្សនារឿងពេញនៅលើ App សាស្ត្រាហ្វីម សិនព្រោះរឿងនេះជាប្រភេទរឿងអប់រំ ទោះមហាជនសរសើរឬរិះគន់យ៉ាងណា នាងព្រមទទួលទាំងអស់។
យ៉ាងណាមិញ ទោះបីជា ហ្វាហ្វា បានលើកហេតុផលខាងលើ និងអ្នកគាំទ្របញ្ចេញ យោបល់ថា រឿងនេះតួអង្គសម្តែងបានល្អយ៉ាងណាក្តី ប៉ុន្តែមហាជនវិញ ហាក់មិនទទួលយកហេតុនេះឡើយ ថែមទាំងស្នើឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលករណី នេះផងដែរ ព្រោះរឿងបែបនេះជះផលអវិជ្ជមានដល់យុវវ័យ។
គួរបញ្ជាក់ផងដែរថារឿង «ស្នេហា ល្ងង់+ល្ងង់» បានចាក់ផ្សាយនៅលើ App សាស្ត្រាហ្វីម រយៈពេល១ឆ្នាំមកហើយ ខណៈដែរអ្នកចង់ទស្សនារឿងនៅលើ App តម្រូវឱ្យបង់លុយមួយខែ៥ដុល្លារ ប៉ុន្តែរឿងនេះបានកក្រើកលើបណ្តាញ សង្គមនាពេលថ្មីៗនេះ ដោយសារការកាត់តយកឈុតរោលរាលមកបង្ហោះ និងមានការចែករំលែកតៗគ្នា៕
សូមបញ្ចេញមតិនៅទីនេះ