ពុធ , 21 ធ្នូ 2022
គ្រូបង្គោល និងប្រធានក្រុមជម្រើសជាតិកម្ពុជា ថ្លែងជុំវិញជំនួបឈ្នះហ្វីលីពីន ៣-២
ក្រោយចប់ការប្រកួតបើកឆាកពូល A លោក Ryu Hirose គ្រូបង្វឹកនៃក្រុម ជម្រើសជាតិកម្ពុជា ក៏បានលើកឡើងពីការប្រកួតក្នុងសន្និសីទសារព័ត៌មាន ដោយលោកក៏បានមើលឃើញពីចំនុចល្អ និងមិនល្អផងដែរជុំវិញជ័យជម្នះ លើហ្វីលីពីន ៣-២។
លោក Ryu Hirose មានថ្លែងដូច្នេះថា៖«ជាដំបូងខ្ញុំចង់និយាយថា នេះគឺជាឧទាហរណ៍ដ៏ល្អដែលការត្រៀមខ្លួនបានល្អ គឺទទួលបានលទ្ធផលល្អ។ ប៉ុន្តែវាទើបតែជាការចាប់ផ្ដើមនៅក្នុងពូលប៉ុណ្ណោះ យើងមានគោលដៅ ដើម្បីឆ្លងផុតពូល ហើយប្រកួតដែលពិបាករបស់យើងគឺនៅប្រកួតចុងក្រោយ ដូច្នេះយើងត្រូវតែឈ្នះពេលប៉ះឥណ្ឌូនេស៊ី នៅប្រកួតបន្ទាប់ ៣ថ្ងៃខាងមុខទៀត។»
«ចំនុចល្អនៅក្នុងការប្រកួតគឺយើងលេងជាក្រុម ហើយនៅតំបន់ប្រយុទ្ធយើងបាន ឈ្នះលើការវាយបកជាច្រើនដូចដែលអ្នកបានឃើញ ដែលនេះគឺជាអ្វីដែលយើង អនុវត្តច្រើន។»
ខណ:ប្រធានក្រុមជម្រើសជាតិកម្ពុជា សឿយ វិសាល បានបង្ហាញចំណាប់ អារម្មណ៍ ថា៖«ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តក្នុងជ័យជម្នះនៅថ្ងៃនេះ ដោយក្រុម របស់យើងសហការគ្នាបានល្អនៅដើមតង់ទី១ តែនៅចុងតង់ទី១ និងទី២ ពួកយើងមានការថ្វេសប្រហែសច្រើន ហើយនេះគឺជាចំណុចដែលយើងត្រូវ កែប្រែនៅពេលប្រកួតបន្តបន្ទាប់ទៀត ព្រោះក្រុមដែលយើងនឹងត្រូវជួបសុទ្ធ តែក្រុមដែលមានទម្រង់លេងល្អៗ»។
«ការប្រកួតឈ្នះហ្វីលីពីននេះ មិនមែនងាយស្រួលទេដោយជម្រើជាតិហ្វីលីពីន មានកីឡាករកូនកាត់ច្រើន ហើយពួកគេលេងនៅលីគលំដាប់ខ្ពស់ជាងយើង ហើយចំណុចខ្យោយរបស់ពួកយើងគឺការប្រហែសនៅក្រោយខ្នងដែលធ្វើឲ្យហ្វីលីពីនរបស់បាន២គ្រាប់ និងការលេងបាល់វែងរបស់ហ្វីលីពីដែលធ្វើឲ្យយើង ប្រតិកម្មមិនទាន់ពេលវេលា»។
គួរបញ្ជាក់ថា កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខ ដែលនឹងប្រកួតនៅវេលាម៉ោង ៤:៣០នាទីរសៀល (ម៉ោងនៅកម្ពុជា)៕
សូមបញ្ចេញមតិនៅទីនេះ