អង្គារ , 27 ធ្នូ 2022
ពិតជាល្អណាស់! លោកស្រី ទ្រី ដាណា សន្យាបន្តជួយគុនខ្មែរបន្ថែមទៀត ក្រោយផ្ដល់លុយ៣០លានរៀលដល់កីឡាករប្រដាល់
លោកស្រី ទ្រី ដាណា បានលើកឡើងក្នុងឱកាសប្រគល់ថវិកាដល់កីឡាករ ធឿន ធារ៉ា ថា លោកស្រី នឹងជួយបន្ថែមទៀត បន្ទាប់ពីបានជួយគុនខ្មែរកន្លងមក ព្រមទាំងផ្ដល់ថវិកាមួយចំនួនដល់កីឡាករកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
លោកស្រីបានរៀបរាប់យ៉ាងដូច្នេះថា « យើងធ្លាប់ជួយពីមុនមកហើយ ហើយយើងនឹងជួយបន្តទៀត។ និយាយរួមជួយរហូតហ្នឹង ហើយយើងក៏គ្រោងបង្កើតកម្មវិធីវ៉ៃខ្សែក្រវាត់គុនខ្មែរ ទ្រី ដាណា ដែរ។ ខ្ញុំពិតជាសប្បាយរីករាយមែនទែន ដែលមានឱកាសបានជួយដល់កីឡាករយើង ដែលពួកគាត់ខំប្រឹងប្រែងប្រកួតដើម្បីមុខមាត់ជាតិយើង»។
សូមរម្លឹកថា ក្នុងឱកាសជួបកីឡាករលោកស្រី ទ្រី ដាណា បានជួយជាទឹកប្រាក់ដូចខាងក្រោម៖
-ម្ចាស់ខ្សែក្រវាត់ថៃហ្វៃ ធឿន ធារ៉ា ៨លានរៀល
-កីឡាករ អេលីត ហ៊ុនកង ៤លានរៀល
-លោកគ្រូ អេលីត ៤លានរៀល
-លោកគ្រូ អេ ភូថង ៤លានរៀល
-កីឡាករ ម៉ឺន មេឃា ២លានរៀល
-អេ អាំម៉ារីន ២លានរៀល
-អេលីត សម្ផស្ស ២លានរៀល
-ជិនរ៉ា ២លានរៀល
-មឿន សុខហ៊ុច ២លានរៀល
សូមបញ្ចេញមតិនៅទីនេះ