អង្គារ , 27 ធ្នូ 2022
ប្រវត្តិជួបគ្នា៥លើកចុងក្រោយ រវាង សិង្ហបុរី ទល់នឹង ឡាវ មុនប៉ះគ្នាល្ងាចនេះ
ក្រុមជម្រើសជាតិឡាវ នឹងត្រូវបើកទ្វារកីឡដ្ឋាន New Laos National ទទួលសិង្ហបុរី នៅទីក្រុងវៀងច័ន្ទ វេលាម៉ោង ៥:០០នាទីល្ងាច ពូល B នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022។
ខាងក្រោមនេះប្រវត្តិជួបគ្នា៥លើកចុងក្រោយ៖
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧ សិង្ហបុរី ១១-០ ឡាវ ពានរង្វាន់ AFF Championship
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ សិង្ហបុរី ៤-៣ ឡាវ ពានរង្វាន់ AFF Championship
ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ឡាវ ២-៥ សិង្ហបុរី មិត្តភាពអន្តរជាតិ
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ សិង្ហបុរី ១-០ ឡាវ មិត្តភាពអន្តរជាតិ
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ សិង្ហបុរី ២-០ ឡាវ មិត្តភាពអន្តរជាតិ។
ក្រុមជម្រើសជាតិឡាវ ក្រោមការដឹកនាំរបស់លោក Michael Weiss គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ ទទួលបានលទ្ធផលមិនបានល្អ ដោយចាញ់ វៀតណាម ៦-០ និងចាញ់ក្រុមម៉ាឡេស៊ី ៥-០។ ខណ: សិង្ហបុរី របស់លោក Takayuki Nishigaya បើកឆាកឈ្នះមីយ៉ាន់ម៉ា ៣-២។
ខណ:ក្រុមរួមពូល B គឺក្រុមជម្រើសជាតិ វៀតណាម ប៉ះជាមួយ ម៉ាឡេស៊ី នៅកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាណូយ ជាលើកដំបូងក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ាន វេលាម៉ោង ៧:៣០នាទីយប់នេះ៕
សូមបញ្ចេញមតិនៅទីនេះ