ព្រហស្បតិ៍ , 29 ធ្នូ 2022
Haaland ក្លាយជាកីឡាកររកបាន២០គ្រាប់លឿនជាងគេនៅ Premier League
ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាកររកបាន២០គ្រាប់លឿនបំផុត នៅក្របខណ្ឌ Premier League ក្រោយជួយ Manchester City យកឈ្នះ Leeds United ៣-១ កាលពីយប់មិញ។
ការប្រកួតដែលលេងនៅកីឡដ្ឋាន Elland Road ទឹកដីរបស់ Leeds ក្រុមភ្ញៀវ Man City បានបើកការនាំមុខដោយខ្សែប្រយុទ្ធ Rodri នៅម៉ោងបន្ថែមវគ្គទីមួយ។ ឈានដល់វគ្គទីពីរ Haaland បានទាត់បញ្ចូលទីពីរគ្រាប់ម្នាក់ឯង ក្រោយមានការបញ្ជូនពី Jack Grealish និងជាគ្រាប់ទី២០របស់ខ្លួនក្នុងលីគនៅរដូវកាលនេះ។
យ៉ាងណាមិញ ក្រុមម្ចាស់ផ្ទះ Leeds ក៏អាចរកបានមួយគ្រាប់សងវិញ ធ្វើបានដោយខ្សែការពារ Pascal Struijk។ ជ័យជម្នះនេះ City នៅតែឈរលេខ២ក្នុងតារាងពិន្ទុ Premier League មាន៤៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារា Arsenal ៥ពិន្ទុ ខណៈ Leeds នៅលេខ១៥។
Haaland បច្ចុប្បន្នកំពុងតែឈរលេខមួយជាកីឡាករទាត់បញ្ចូលច្រើនជាងគេនៅ Premier League រដូវកាលនេះមាន២០គ្រាប់ តាមពីក្រោយដោយ Harry Kane របស់ Spurs មាន១៣គ្រាប់ ឯ Ivan Toney របស់ Brentford មាន១១គ្រាប់ឈរនៅលេខបី៕
សូមបញ្ចេញមតិនៅទីនេះ