ព្រហស្បតិ៍ , 29 ធ្នូ 2022
ក្រោយប្រកាសថាជិតរៀបការពេលនេះកាន់តែច្បាស់ តែកូនកំលោះរបស់លោកស្រី ទ្រី ដាណា មិនមែន សេង មង្គល
កម្សាន្ត៖ គេចាំបានថា កាលពីកន្លងទៅនេះ លោកស្រី ទ្រីដាណា បាន ប្រកាសថាខ្លួន នឹង ភ្ជាប់ពាក្យនៅខែធ្នូ ព្រមទាំងរៀបការនៅខែមីនា ឆ្នាំ២០២៣ ខណៈនៅថ្ងៃ២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព មានទាំងកន្រ្កកផ្លែឈើ ស្ថិតនៅ គេហដ្ឋានរបស់លោកស្រី ទ្រី ដាណា ធ្វើឱ្យលេងបណ្តាញសង្គម លើកឡើងថា នេះជា កម្មវិធីពិសេសរបស់អ្នកជំនួញរូបនេះតែបុរសក្នុងរូបភាពមិនមែនជាលោក សេង មង្គល ឡើយ។
ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា លោកស្រី ទ្រី ដាណា ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបកាន់កាប់ជំនួញជាច្រើននៅក្នុងដៃ ជាពិសេស កាលពីកន្លងទៅថ្មីៗនេះអ្នកលក់ពេជ្ររូបនេះចូលរួមឧបត្ថម្ភវិស័យគុនខ្មែរជាង១ម៉ឺនដុល្លារដែលធ្វើឱ្យមហាជនពោលសរសើរពីទឹកចិត្តសប្បុរសរបស់លោកស្រីជាខ្លាំង។
យ៉ាងណានៅថ្ងៃទី២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព ប៉ុន្មាន សន្លឹកជាមួយលោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមដោយភ្ជាប់ជាមួយ សំណេរ ធ្វើឱ្យអ្នកគាំទ្រ កាន់តែច្បាស់មួយកម្រិតទៀតថាជាកម្មវិធីពិសេសរបស់ លោកស្រី ទ្រី ដាណា។
លោក ជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់ថា «អ្នកកំពង់ចាមអើយខ្ញុំទៅតាមផ្លូវ ហើយមិនបានកាត់សក់ទេ ណាពីព្រោះរវល់កម្មវិធីក្មួយស្រីទ្រី ដាណា បន្តិចជួបគ្នាពេលល្ងាច»។
បន្ទាប់ពីលោកជំទាវបានបង្ហាញដំរួយបែបនេះហើយ អ្នកលេងបណ្តាញ សង្គមរួម ទាំងអ្នកសិល្បៈជាច្រើនរូបបានចូលទៅខំមិនអបអរសាទរដល់លោកស្រី ទ្រី ដាណា ពេលនេះរកឃើញអ្នកស្អំបេះដូងហើយ មិនថាកូនកំលោះ ជាតារាសម្តែង សេង មង្គល ឬមិនមែនក៏ដោយ ការជូនពរឱ្យអ្នកទាំងពីរមានសុភមង្គល។
គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកគាំទ្រកាលពី ពេលកន្លងទៅថា លោកស្រីនឹងភ្ជាប់ពាក្យខែធ្នូ ហើយរៀបការអំឡុងខែមីនា ឆ្នាំ ២០២៣ ដែលកាលនោះអ្នកគាំទ្រជាច្រើនបានដាក់ការសង្ស័យ ថាកូនកំលោះ ជាលោក សេង មង្គល ប៉ុន្តែពេលនេះអ្នកគាំទ្រដឹងហើយថាកូនកំលោះរបស់ លោកស្រី ទ្រី ដាណា មិនមែនជាលោក សេង មង្គល ឡើយ៕
សូមបញ្ចេញមតិនៅទីនេះ