សុក្រ , 30 ធ្នូ 2022
តារាចម្រៀង ទៀង មុំសុធាវី ពពោះកូនទីពីរក្រោយរយាលការងារ សិល្បៈមួយរយៈ
កម្សាន្ត៖ ខណៈផ្អាកពីការច្រៀងនៅតាមកម្មវិធីប្រគំន្ត្រីនានាមួយរយៈពេលនេះតារាចម្រៀង ទៀង មុំសុធាវី បានប្រកាសពពោះកូនទីពីរប្រមាណជា ៧ខែក្រោយកូន ប្រុសច្បងមានវ័យជិតពីរខួប។ជាមួយនឹងការអបអរសាទរពីសំណាក់អ្នកគាំទ្រក៏មានការជូនពរឱ្យតារាចម្រៀង ទៀង មុំសុធាវី និងកូនក្នុងផ្ទៃមានសុខភាពល្អ និងមានសុវត្ថិភាពនៅក្នុងពេលសម្រាលនាពេលខាងមុខ ។
មិនខុសពីសិល្បៈរៀមច្បងមួយចំនួនឡើយពេលនេះ ទៀង មុំសុធាវី ក៏មាន ងារជាលោកជំទាវក្រោយស្វាមីរបស់តារាចម្រៀងរូបនេះត្រូវបានព្រះរាជក្រិតតែងតាំងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីចុងឆ្នាំ ២០២១។កាលណោះមានការចាប់អារម្មណ៍ជាខ្លាំងព្រោះ ទៀង មុំសុធាវី មិន ដែលបង្ហើបថាស្វាមីជាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលនោះទេដឹងត្រឹមថាជាអណិកជនខ្មែររស់នៅប្រទេសបារាំងតែប៉ុណ្ណាះ។
គួរបញ្ជាក់ថា ទៀង មុំសុធាវី ជាតារាចម្រៀងដែល មានទឹកដមសំឡេង ក្រអួន ក្រអៅដែលស័ក្តិសមជាមួយការច្រៀងបទសម័យដើមនឹងចេញទៅសម្តែងនៅបរទេសហើយកន្លងមកតារាចម្រៀងរូបនេះក៏បានថតបទចម្រៀងនិងសម្តែងឱ្យផលិតកម្មតោមាសនិងរៃមាសជាច្រើន។ប៉ុន្តែក្រោយរៀបការជាមួយអាណិកជនខ្មែរមកពីប្រទេសបារាំង លោក ជួន សុកាន់ណារិទ្ធ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ស្របនឹងពពោះផងនោះបានធ្វើឱ្យតារាចម្រៀង ទៀង មុំសុធាវី ផ្អាកពីការច្រៀងនៅក្នុងកម្មវិធីនានាជាពិសេសការចេញទៅសម្តែងនៅ ក្រៅប្រទេសតែម្តង ។
បើតាមការលើកឡើងរបស់លោកជំទាវ ទៀង មុំសុធាវី បានឱ្យដឹងថាមូលហេតុ ខកខានក្នុងការច្រៀងតាមកម្មវិធីនានាដោយសារលោកជំទាវកំពុងពពោះកូនទីពីរប្រមាណជា៧ខែទៅហើយ ។ ប៉ុន្តែយ៉ាងណា ទៀង មុំសុធាវី មិនបាន ប្រាប់ថាកូនទីពីរនៅក្នុងផ្ទៃនេះជាកូនស្រីឬកូនប្រុសឡើយ ។ ដ្បិតពោះខ្ទាតធំ បន្តិច តែសម្រស់របស់ ទៀង មុំសុធាវី នៅតែស្រស់ស្អាតហើយការរៀបចំខ្លួន ទៀតសោតក៏ស័ក្តិសមនិងសុភាពត្រូវនឹងងារជាជំទាវផងដែរ។អ្វីដែលកត់សម្គា ល់ ទៀង មុំសុធាវី នៅតែទទួលបានការលើកទឹកចិត្តពីសំណាក់ស្វាមីក្នុងការ ប្រឡូកសិល្បៈយ៉ាងពេញទំហឹងជាក់ស្តែង ទៀង មុំសុធាវី ក៏មានស្ទីឌីយោ ផ្ទាល់ខ្លួនសម្រាប់ជួយដល់សិល្បករថ្មីៗថែមទៀត ។ មួយរយៈមុន ទៀង មុំ សុធាវី ក៏បានចេញបទចម្រៀងជាស្នាដៃរបស់ខ្លួនផងដែរ។
គេចាំបានថា ទៀង មុំសុធាវី បានសម្រេចរៀបការជាមួយអណិកជនខ្មែររស់នៅ ប្រទេសបារាំងលោក ជួន សុកាន់ណារិទ្ធ ជាកូនប្រុសលោក សុន គន្ធរ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីយ៉ាងអធិកអធមនៅសណ្ឋាគារលំដាប់់ផ្កាយប្រាំសុខា៕
សូមបញ្ចេញមតិនៅទីនេះ