សៅរ៍ , 31 ធ្នូ 2022
ម៉ាលី អូប៉ ប្តេជ្ញាធ្វើអោយបានល្អ ដើម្បីទទួលបានការគាំទ្រជាថ្មី
បន្ទាប់ពីបាត់មុខមួយរយៈ ពេលនេះស្រាប់តែលេចមុខមកវិញ ម៉ាលី អូប៉ នឹងប៉ះអ្នកប្រដាល់មកពីប្រទេសថៃ ភេតអារុណ ឆឆាំពាន នៅទឹកដីខេត្តត្បូងឃ្មុំ ក្នុងកម្មវិធីប្រដាល់ គ្រុឌ គុនខ្មែរ ។
ម៉ាលី អូប៉ បានប្រាប់ Lee News មុនចេញដំណើរទៅចូលរួមការប្រកួតយ៉ាងដូច្នេះថា « មានអារម្មណ៍សប្បាយចិត្តបង ណាមួយខានប្រកួតយូរចឹង មកវិញភ្លាមបានចេញប្រកួតតាមខេត្តទៀត ។ ការវិលមកនេះ លើកនេះខ្ញុំបានតៀមខ្លួនបាន១០០ភាគរយហើយបង ព្រោះយើងត្រូវជួបកីឡាករថៃ ។ សម្រាប់ខ្ញុំការប៉ះកីឡាករថៃកន្លងមកភាគច្រើន គេចូលចិត្តវ៉ៃក្បាច់»។
កីឡាករខាងលើបន្ថែមថា « ដូច្នេះការជួបកីឡាករដែលវ៉ៃក្បាច់មិនជាបញ្ហានោះទេ ព្រោះខ្ញុំជាកីឡាករចូលចិត្តវ៉ៃក្បាច់ដែរ ។ អ្វីដែលខ្ញុំខ្វះខាតសម្រាប់ការចូលរួមប្រកួតជាថ្មីនេះ ខ្ញុំគិតថា នៅខ្វះតែកម្លាំងនោះទេ ដូច្នេះទើបខ្ញុំប្រឹងរត់ នឹងហាត់ឲ្យបានច្រើនជាងមុន ក្រៅពីនោះខ្ញុំបានត្រៀមរួចអស់ហើយ ។ សម្រាប់ខ្ញុំការជួបថៃ ចុងឆ្នាំនេះមិនមានអ្វីជាក្តីបារម្ភនោះទេ ។ ដោយសារប្រកួតនេះ ជាឱកាសសម្រាប់ខ្ញុំដើម្បីទទួលបានប្រជាប្រិយភាពមកវិញ ដូច្នេះខ្ញុំប្តេជ្ញាថា នឹងធ្វើឲ្យបានល្អ មិនឲ្យបងប្អូនខកចិត្តឡើយ »។
សូមបញ្ជាក់ថា ការប៉ះគ្នារវាង មាលី អូប៉ ជាមួយអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ខាងលើ ប្រកួត ក្នុងប្រភេទទម្ងន់៥១គីឡូ ដែលនឹងចាប់ផ្តើមនាល្ងាចថ្ងៃទី៣០ខែឆ្នូ ឆ្នាំ២០២២ នេះ ចាប់ពីវេលាម៉ោង៧៖៣០នាទីយប់ ដល់ម៉ោង១១៖០០នាទីយប់ ផ្សាយផ្ទាល់លើ ផេក និងតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទទក៕
សូមបញ្ចេញមតិនៅទីនេះ