ច័ន្ទ , 02 មករា 2023
លោក ពេជ្រ សុផាន់ ពន្យល់ថាព្រោះចំណុចនេះទើបការប្រកួតរវាង អៀងឡៃ និង សម្បត្តិ អត់ល្អមើល
លោក ពេជ្រ សុផាន់ គ្រូបង្វឹកផ្ទាល់របស់ក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ បានលើកឡើងយ៉ាងដូច្នេះថា « ធន់ អៀងឡៃ គាត់ថយពេក ទើបធ្វើឲ្យការប្រកួតនោះអត់ល្អមើល»។
លោក ពេជ្រ សុផាន់ បន្តថា « កីឡាករដែលគាត់ថយហ្នឹងមកពីគាត់ព្រួយបារម្ភច្រើន ។ អ្នកដែលប្រកួតជាមួយសម្បត្តិ គាត់ព្រួយបារម្ភច្រើន បានគាត់ថយ គាត់ថយចឹងទៅ ទៅជាអត់ល្អមើល ហើយសកម្មភាព នៃការប្រកួតក៏អត់ជក់ចិត្ត។ មានមតិបងប្អូនខ្លះថា សម្បត្តិ ល្អតែដៃ តែម្នាក់ៗឲ្យតែជួបសម្បត្តិ ខ្លាច ថយ រត់យករួចខ្លួនទៅជាអត់ល្អមើល ។ បើធ្វើជាកីឡាករ ពេលយើងឡើងប្រកួតហើយ រត់យករួចខ្លួន ចង់ឈ្នះគេ អាហ្នឹងគឺជាហេតុផលមួយ ។ តែកីឡាករ សម្បត្តិ គឺជាកីឡាករដែលមានសុខភាពល្អ មិនអីទេ ទោះជាកីឡាករនោះថយ ក៏គាត់អាចដេញវាយបានល្អ ទឹក៤ ទឹក៥ក៏គាត់ធ្វើបានល្អ » ។
សូមរម្លឹកថា កាលពីចុងសប្តាហ៍ចំថ្ងៃឆ្លងឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣ ក្របីព្រៃ ពេជ្រ សម្បត្តិ បានយកឈ្នះមនុស្សស្ពាន់ ធន់ អៀងឡៃ ដោយពិន្ទុក្នុងកម្មវិធីប្រដាល់ គ្រុឌគុនខ្មែរ ខណៈមហាជន បានបញ្ចេញមតិដោយលើកឡើងនៅក្នុងបណ្តាញសង្គមថា ការប្រកួតមិនសូវល្អមើលព្រោះ អៀងឡៃ ថយពេក៕
សូមបញ្ចេញមតិនៅទីនេះ