ពុធ , 04 មករា 2023
អ្នកគាំទ្រជាង២ម៉ឺននាក់ ចាំទទួលស្វាគមន៍ក្នុងការបង្ហាញខ្លួនជាផ្លូវរបស់ Ronaldo នៅក្លិបថ្មី
(បាល់ទាត់)៖ អ្នកគាំទ្រជាង២ម៉ឺននាក់ បានចូលរួមនៅក្នុងកម្មវិធីទទួលស្វាគមន៍ និងបង្ហាញខ្លួនជាផ្លូវការរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo នៅកីឡដ្ឋាន Mrsool Park របស់ក្លិប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
កីឡាករដែលមានរហាសនាមថា CR7 បានថ្លែងថា រូបគេត្រូវបានក្លិបជាច្រើននៅប្រេស៊ីល អាមេរិក អូស្ត្រាលី និងព័រទុយហ្កាល់ បានទាក់ទងរូបគេទៅលេង ប៉ុន្តែការមកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គេ។
Ronaldo គូសបញ្ជាក់ថា៖«មនុស្សជាច្រើន បាននិយាយនឹងផ្តល់គំនិតចំពោះ បាល់ទាត់ទាំងដែលអ្នកខ្លះមិនយល់ពីរឿងនេះច្បាស់លាស់ ដូចដែលបានដឹងស្រាប់ហើយថា បាល់ទាត់ក្នុងរយៈពេល ១០ឆ្នាំ ២០ឆ្នាំចុងក្រោយនេះ គឺមានភាពខុសប្លែកគ្នា»។
កីឡាករវ័យ៣៧ឆ្នាំ រូបនេះ បានបន្តថា «ក្រុមជាច្រើនបានត្រៀមខ្លួនរួចរាល់ជានិច្ច។ ជាឧទាហរណ៍ នៅ World Cup ក្រុមតែមួយគត់ដែលអាចបំបាក់ម្ចាស់ជើងឯកពិភពលោក បានគឺជាអារ៉ាប៊ីសាអូឌីត យើងមិនអាចបំភ្លេចរឿងនេះបានឡើយ ហើយភ្ញាក់ផ្អើលខ្លាំងក្រុមដូចជាកូរ៉េខាងត្បូង ក្រុមមកពីអាហ្រ្វិក និងកូស្តារីកា ជាដើម ពួកគេពិតជាធ្វើបានល្អខ្លាំងព្រោះថា បច្ចុប្បន្ន ការប្រកួតនីមួយៗគឺមិនងាយយកឈ្នះបានដោយងាយឡើយ»។
មែនទែនទៅ ការមកកាន់ទឹកដីអារ៉ាប៊ី គឺដើម្បីជួយអភិវដ្ឍបាល់ទាត់ក្នុងប្រទេសនេះ និងការប្រកួតប្រជែងក្នុងតំបន់អាស៊ី ដ៏ដូចជាការផ្តល់ឱ្យស្រទាប់យុវវ័យជំនាន់ក្រោយទាំង ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងក្នុងតំបន់ឱ្យស្គាល់នូវបាល់ទាត់ឱ្យបានកាន់តែទូលំទូលាយ ជាពិសេស គឺជំរុញដល់ក្រុមបាល់ទាត់នារីតែម្តង៕
សូមបញ្ចេញមតិនៅទីនេះ