ព្រហស្បតិ៍ , 05 មករា 2023
ចាន់ សុផានី ទ-ម្លាយអារ-ម្មណ៍ក្រោយតស៊ូចិញ្ចឹមកូនស្រីចំណ-ងស្នេហ៍ លោក ហ្សូណូ
កម្សាន្ត៖ ជាលើកទីមួយហើយ ដែលអតីតពិធីការិនីប្រចាំទូរទស្សន៍បុស្តិលេខ៥ អ្នកនាង ចាន់ សុផានី បានរៀបរាប់ពីការតស៊ូប្រឹងប្រែង ចិញ្ចឹមកូនស្រីជាទីស្រឡាញ់ ដែលជាតំណក់ឈាមរបស់តារាចម្រៀង ហ្សូណូ នៅតាមបណ្តាញសង្គម បន្ទាប់ពីឆ្លងកាត់ការលំបាកតែម្នាក់ឯង អស់ពេល ១៤ឆ្នាំ ។
ជឿជាក់ថា មហាជនដែលចូលចិត្តតាមដានជីវិតឯកជនរបស់តារាក្នុងសិល្បៈពិតជាបានជ្រាបខ្លះៗហើយថា កាលពីជាង ១០ឆ្នាំមុនតារាចម្រៀងរូបសង្ហាលោក ហ្សូណូ បានភ្ជាប់ស្នេហ៍ជាមួយពិធីការិនី ចាន់ សុផានី ដោយទទួលបាន ចំណងដៃកូនស្រីម្នាក់ តែចំណងស្នេហ៍ ប៉ុន្តែអ្នកទាំងពីរក៏បានចែកផ្លូវគ្នាដើររៀងខ្លួនទៅវិញ ។
ខុសពីតារា ដទៃអតីតពិធីការិនី ចាន់ សុផានី កម្របង្ហាញអារម្មណ៍របស់ខ្លួននៅតាមបណ្តាញសង្គ មណាស់ បើទោះគេដឹងថា អ្នកនាងមានការតស៊ូប្រឹងប្រែងចិញ្ចឹមកូនតែម្នាក់ឯង យ៉ាងលំបាកដោយដើរតួនាទីជាម្តាយផង និងឪពុកប្រមាណជាង១០ឆ្នាំមកហើយ ។ ស្រាប់តែនៅពេលនេះជាលើកដំបូងដែលគេបានឃើញ ចាន់ សុផានី បង្ហា ញក្តីឈឺចាប់ភ្ជាប់ជាមួយរូបភាពកូនស្រីតាំងពីតូចរហូតដល់បច្ចុប្បន្នដោយបានរៀបរាប់ថា «សូមមេត្តាកុំខ្ទប់ដង្ហើមរបស់ខ្ញុំបន្ថែមក្នុងពេលដែលខ្ញុំខំប្រឹងត្រដរខ្យល់ អ្នកមិនមែនជាខ្ញុំអ្នកមិនបានដឹងថា ខ្ញុំខិតខំប្រឹងប្រែងតស៊ូបែប
ណានោះទេ ទុកដង្ហើមឱ្យខ្ញុំដកដើម្បីមើលថែកូនស្រីខ្ញុំផង កុំចាំដល់ពេល ដែលបាត់បង់ខ្ញុំ ពី ផែនដីនេះ ទើបស្តាយក្រោយនោះ។ ត្រូវចាំថាកម្មពារមានពិត ថ្ងៃនេះអ្នកឈ្នះខ្ញុំ តែមិនប្រាកដថាជីវិតមួយនេះខ្ញុំចាញ់រហូតនោះទេ។ មើលរូបភាពនេះផងថា ខ្ញុំកាន់ដៃកូនខ្ញុំយូរប៉ុណ្ណាហើយ តាំងពីថ្នាក់មត្តេយ្យឥឡូវមុនីផ្កាថ្នាក់ទីប្រាំបួនហើយ។ តើខ្ញុំចេះហត់នឿយទេ?សូមអគុណ ពុកម៉ែ បងប្អូន មិត្ត ភ័ក្ត ទាំងអស់ ដែលតែងតែអាណិតស្រឡាញ់នាងខ្ញុំ ការពិតទៅខ្ញុំមិនចូល ចិត្តរៀបរ៉ាប់ទេ តែសូមបញ្ចេញខ្លះអោយវាធូរកុំអោយសត្រូវមើលងាយ»។
បើតាមការលើកឡើងរបស់ ចាន់ សុផានី គេគិតថាអ្នកនាងពិតជាតស៊ូខ្លាំងណាស់ ហើយក៏មិនមែនជារឿងងាយស្រួលទេ ដែលប្រឹងប្រែងចិញ្ចឹមកូនតែម្នាក់ឯងតាំងពីតូចរហូតដល់អាយុ ១៤ឆ្នាំ ។ សូម្បីនាមត្រកូលក៏អ្នកនាងប្រើនាម ត្រកូលខ្លួនសម្រាប់កូនស្រីដែរ ។ គេមិនទាន់ដឹងថា តើអ្វីមូលហេតុ ដែលធ្វើឱ្យ ចាន់ សុផានី សម្រេចទម្លាយភាពឈឺចាប់របស់ខ្លួនបែបនេះ ក្រោយលាក់ទុកជាង ១០ឆ្នាំ។
អត្ថន័យក្នុងសារនេះ ធ្វើឱ្យមានការចង់ដឹងពីសំណាក់មហាជនថា តើលោក ហ្សូណូ មានការទទួលខុសត្រូវដល់កូនឬយ៉ាងណា ?ទាក់ទងរឿងនេះ Lee News បានទំនាក់ទំនងតាមសារអេឡិចត្រូនិច ទៅអ្នកនាង ចាន់ សុផានី តែ គ្មានការឆ្លើយតបឡើយ ។ចូលដល់ឆ្នាំ២០២៣នេះ ដំណក់ ឈាមរបស់លោក ហ្សូណូ កុមារី ចាន់ មុន្នីផ្កា កាន់តែធំពេញវ័យមានរូបរាងខ្ពស់ស្រឡះមុខកាត់មកលោកឪពុកបេះដាក់ ជាពិសេស សម្បុរស្រអែមស្រស់តែម្តង ។ មួយវិញទៀត ចាន់ មុន្នីផ្កា ក៏មានទេពកោសល្យ សិល្បៈចេះច្រៀងបានពីរោះកាត់មកលោក ហ្សូណូ ជាឱពុកផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ