ព្រហស្បតិ៍ , 05 មករា 2023
ហ៊ិន លីដា បកស្រាយហើយ ក្រោយព័ត៌មានក្ដៅវាយប្រហារនាងរឿងប្រជែងតំណែង តន់ ចន្ទសីម៉ា
កម្សាន្ត់៖ ហ៊ិន លីដា បានក្លាយជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្ម ហ្គាឡាក់ស៊ីបន្ទាប់ពីរូបនាងត្រូវបានផលិតកម្មបានប្រកាសជាផ្លូវការកាលពីអំឡុងខែវិច្ឆិកាឆ្នាំ ២០២២ ធ្វើឲ្យអ្នកគាំទ្រមានការត្រេកអរក្រោយឃើញ តារាចម្រៀង ហ៊ិន លីដា មានទ្រនំថ្មីបែបនេះ។ ក្នុងនោះក៏មានលេចឮព័ត៌មាន ថាតារាចម្រៀង ហ៊ិន លីដា អាចនឹងប្រជែងជាមួយគ្រាប់ពេជ្រដ៏លេចធ្លោប្រចាំ ផលិតកម្មគឺស្រីស្អាត តន់ ចន្ទសីម៉ា។
ហ៊ិន លីដា គឺជាតារាចម្រៀងស្រីទីបីនៅក្នុងផលិតកម្មរបស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បន្ទាប់ពី តន់ ចន្ទសីម៉ា និង អ៊ុក សុវណ្ណរី ។ បើទោះទើបលេច មុខនៅក្នុងផលិតកម្មហា្គឡាក់ស៊ីរយៈពេលខ្លីក៏ពិតមែនតែតារាចម្រៀង ហ៊ិន លីដា បានប្រាប់ Lee News តាមរយៈទូរស័ព្ទថាកញ្ញាថតបទចម្រៀងនៅក្នុង ទ្រនំថ្មីនេះបានប្រមាណជា១០បទហើយ តែសុទ្ធសឹងជាបទទោលហើយក៏មិន បានដឹងថាទៅថ្ងៃក្រោយ នឹងត្រូវចាប់ដៃគូច្រៀងជាមួយតារាចម្រៀងប្រុសរូបណានោះទេ ។ សម្រាប់នាងមិនមានអ្វីជាបញ្ហាឡើយអាស្រ័យទៅលើក្រុមហ៊ុន ជាអ្នករៀបចំហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយមានទ្រនំច្បាស់លាស់ ហ៊ិន លីដា បានទទួលស្គាល់ថាសព្វថ្ងៃមានការងាររវល់ច្រើនជាងមុនទាំងការថតបទ ថ្មីៗនឹងការចេញច្រៀងតាមកម្មវិធីនានាជាបន្តបន្ទាប់ ។
ក្រោយបទចម្រៀងដំបូងដែលមានចំណងជើងថា«ច្បាស់ឬនៅ» របស់ ហ៊ិន លី ដា ត្រូវបានចេញជាផ្លូវការនៅផលិតកម្មហ្គាឡាក់ស៊ីកាលពីថ្ងៃទី ២២ វិច្ឆិកា កន្លងទៅគេសង្កេតឃើញថាមានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ដោយម្នាក់ៗបានបញ្ចេញមតិថា ហ៊ិន លីដា មានសំឡេងផ្អែមពីរោះមិន ចាញ់ តន់ ចន្ទសីម៉ា ប៉ុន្មានឡើយ ។
សម្រាប់រឿងនេះ ហ៊ិន លីដា បានប្រាប់ថា មិនទាន់ហ៊ានសន្និដ្ឋានបែបណាឡើយគ្រាន់តែសង្កេតឃើញថាក្រោយចេញបទចម្រៀងនេះមានអ្នកគាំទ្រច្រើនជាងមុន ដែលធ្វើឱ្យនាងកាន់តែរំភើបខ្លាំង និងសន្យារិះរកអ្វីដែលថ្មីប្លែក និងជាស្ទីលផ្ទាល់ខ្លួនសម្រាប់បម្រើអារម្មណ៍ទស្សនិកជន ។
ដោយសារតារាចម្រៀង ហ៊ិន លីដា មានសមត្ថភាពមិនចាញ់តួឯកប្រចាំផលិត កម្មហ្គាឡាក់ស៊ី តន់ ចន្ទសីម៉ា នោះទើបធ្វើឱ្យមានការលេចឮព័ត៌មានថា ហ៊ិន លីដា អាចជាដែគូប្រជែងរបស់ តន់ ចន្ទសីម៉ា ព្រោះអ្នកទាំងពីរមានសមត្ថភាព មិនចាញ់គ្នាប៉ុន្មានឡើយ។ យ៉ាងណា ហ៊ិន លីដា បាននិយាយថា «ពេលឮ ពាក្យនេះខ្ញុំពិតជាអស់សំណើចខ្លាំងណាស់ ព្រោះពួកខ្ញុំទាំងពីរនាក់ស្រឡាញ់គ្នាដូចបងប្អូនបង្កើត។ សម្រាប់ខ្ញុំមិនអាចប្រៀបធៀបជាមួយគាត់បានទេ ព្រោះគាត់មានសមត្ថភាពហើយជារៀមច្បងប្រឡូកមុនខ្ញុំ។ តែយ៉ាងណាគាត់(សីម៉ា) យល់ពីរឿងនេះហើយតែងប្រាប់ខ្ញុំថាកុំខ្វល់សំខាន់យើងដឹងនូវអ្វីដែលយើងបានធ្វើ»។
គួរបញ្ជាក់ថា ហ៊ិន លីដា ជាអតីតបេក្ខនារីនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី២ ដែលឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ។ អ្វីដែលកត់សម្គាល់ ក្រោយក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម ហា្គឡាក់ស៊ី ហ៊ិន លីដា កាន់តែមានសម្រស់ស្អាត ជាពិសេសរូបរាងតូចស្រឡូនហើយការតែងខ្លួន ក៏ឡូយឆាយជាងមុន។ នាងបានកែកុនសម្រស់ខ្លះៗទៅតាម សម័យកាលហើយនាងបានសម្រកគីឡូដល់ទៅ ១០គីឡូទៀតផង ៕
សូមបញ្ចេញមតិនៅទីនេះ