សុក្រ , 06 មករា 2023
AFF Cup៖ ឥណ្ឌូនេស៊ី ពង្រឹងសន្តិសុខយ៉ាងតឹងរឹង សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះ វៀតណាម
ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2022 រវាងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ទល់នឹងវៀតណាម នៅថ្ងៃសុក្រទី៦ ខែមករា ឆ្នាំ ២០២៣ ត្រូវបានប្ដូរម៉ោងការប្រកួតពី៧:៣០នាទីយប់ មក៤:៣០នាទីល្ងាចវិញ ក្នុងការរឹតបន្តឹងផ្នែកសន្តិសុខ ធ្វើយ៉ាងណាធានាសុវត្តិភាពដល់ការប្រកួត ហើយ FIFA នឹងបញ្ជូនមន្ត្រីជំនាញដើម្បីត្រួតពិនិត្យការប្រកួតនៅក្នុងកីឡដ្ឋាន Gelora Bung Karno Stadium ប្រទេសឥណ្ឌូណេស៊ី។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA នឹងបញ្ជូនបុគ្គលិកដែលមានបទពិសោធន៍ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីតាមដានការប្រកួត ហើយ សហព័ន្ធកីឡាបាល់ទាត់អាស៊ីវិញនឹងបញ្ជូនមន្ត្រីសន្តិសុខមួយរូប និង អគ្គសម្របសម្រួលការប្រកួតចំនួនពីររូបជំនួសឲ្យការប្រកួតធម្មតា ដែលមិនធ្លាប់មានពីមុនមកសម្រាប់ការប្រកួតបាល់ទាត់អាស៊ីអាគ្នេយ៍។
ការប្រុងប្រយ័ត្នត្រូវបាននេះធ្វើឡើង ចាប់តាំងពីពេលថ្មីៗកន្លងទៅក្នុងកីឡដ្ឋាន Kanjuruhan ប្រទេសឥណ្ឌូណេស៊ី មនុស្ស១៣០ នាក់បានស្លាប់ក្នុងការរត់ជាន់គ្នាអំឡុងពេលការប្រកួតរវាង Arema FC និង Persebaya Surabaya ។
ចំណែកហេតុការណ៍មួយទៀតបានកើតឡើងនៅថ្ងៃទី ២៩ ខែធ្នូ រថយន្តក្រុងដឹកក្រុមបាល់ទាត់ជម្រើសជាតិថៃទៅកាន់កីឡដ្ឋាន Gelora Bung Karno ដែលជាកន្លែងនឹងរៀបចំការប្រកួតរវាងវៀតណាម និងឥណ្ឌូនេស៊ី ត្រូវបានឡោមព័ទ្ធ គំរាមកំហែង និងវាយទៅលើឡានក្រុងដឹកកីឡាករជម្រើសជាតិថៃពីសំណាក់អ្នកគាំទ្រ ឥណ្ឌូនេស៊ីជាច្រើន។
ចំណែកក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ជួបជាមួយថៃ នៅថ្ងៃសៅរ៍ទី០៧ ខែមករាឆ្នាំ២០២៣ នៅក្នុងកីឡដ្ឋាន Bukit Jalil National Stadium រីឯជើងទី២នឹងធ្វើការប្រកួតផ្លាស់ប្ដូទឹកដីវិញម្ដង ពោលធ្វើឡើងនៅថ្ងៃទី០៩ និងទី១០ ខែមករា ឆ្នាំ២០២៣។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2022 នេះនឹងធ្វើឡើងចំនួន២ ជើងដូចគ្នាពោលធ្វើឡើងនៅថ្ងៃទី១៣ និង ១៦ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ ចំណែកឯ កីឡាករដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងក្នុងការប្រកួតAFF Cup 2022 បណ្ដុះអាសន្ននោះគឺ Teerasil Dangda របស់ក្រុមបាល់ទាត់ជម្រើសជាតិថៃដែលកំពុងមានចំនួន ៥គ្រាប់នៅក្នុងដៃ៕
សូមបញ្ចេញមតិនៅទីនេះ