សុក្រ , 06 មករា 2023
ស្រលាញ់គ្នាបាន៣ខែ ធីណាន់ រតនា សម្រេ-ចភ្ជាប់ពាក្យគូស្នេហ៍ម្ចាស់ប្រេន សម្រស់ធារ៉ា ថែមទាំងមានគម្រោងយកកូ.នភ្លោះ
កម្សាន្ត៖ មហាជនបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញស្រីស្រស់ ធីណាន់ រតនា បានបង្ហោះរូបភាពភ្ជាប់ពាក្យជាមួយម្ចាស់ប្រេន សម្រស់ធារ៉ា ដោយអ្នកខ្លះក៏ជឿ និងអ្នកក៏លើកឡើងថា គ្រាន់តែជាការសម្តែង។ យ៉ាងណាស្រីស្អាតរូបនេះ បាន ធានាអះអាងជាមួយ Lee News ថា នេះជាការពិតគឺនាងបានភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ភេទដូចគ្នាពិតមែន ថែមទាំងមានគម្រោងយកកូនភ្លោះថែមទៀតផង។
តារាចម្រៀងដែលងាកមកបង្កើតក្រុមផលិតរឿងខ្លី ធីណាន់ រតនា មិនត្រឹមតែ មានសម្រស់ស្រស់ស្អាតបែបធម្មជាតិទេ បើនិយាយពីដុងសិល្បៈមិនថាច្រៀង និងសម្តែងនាងអាចធ្វើបានទាំងអស់ តែគួរឱ្យស្តាយ ម្ចាស់បទ «មនុស្សបែកគ្នាហើយមិនជួបគ្នាវិញទេ» សម្រេចចិត្តផ្អាកពីអាជីពចម្រៀងដោយងាកមកបង្កើត ក្រុមផលិតរឿងខ្លីវិញ។
អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ ស្រាប់តែពេលនេះ ធីណាន់ រតនា បានបង្ហោះរូបភាព ភ្ជាប់ពាក្យជាមួយគូស្នេហ៍ជានារីដូចគ្នា ដែលគេស្គាល់យ៉ាងច្បាស់ជាម្ចាស់ប្រេន សម្រស់ធារ៉ា ដោយអ្នកខ្លះបានចូលទៅខំមិនអបអរ ដោយអ្នកខ្លះទៀតគិតហើយ លើកឡើងថា ជាការសម្តែង ព្រោះកន្លងមក ធីណាន់ រតនា មិនដែលបង្ហាញពីចំណងស្នេហ៍ជាមួយបុរសឬនារីណាឡើយ ស្រាប់តែពេលនេះបង្ហោះរូបភាពភ្ជាប់ពាក្យតែម្តង។
ផ្តល់បទសម្ភាសជាមួយ Lee News តាមសារអេឡិចត្រូនិច ធីណាន់ រតនា បានអះអាងថា ការភ្ជាប់ពាក្យនេះជារឿងពិត ខ្លួនគឺជាប្រភេទស្រលាញ់ភេទដូចគ្នាតាំងពីដើម មិនដែលមានចិត្តស្រលាញ់បុរសៗនោះទេ ទោះកន្លងមកធ្លាប់ មានបុរសតាមញ៉ែញងក៏ដោយ។
ធីណាន់ រតនា បានឱ្យដឹងទៀតថា ខ្លួននិងគូស្នេហ៍ ដែលទើបភ្ជាប់ពាក្យនេះគឺ ស្រលាញ់គ្នាដោយចិត្តនឹងចិត្តបាន៣ខែ ក៏សម្រេចចិត្តភ្ជាប់ពាក្យតែម្តង។ មូលហេតុដែលខ្លួនសម្រេចចិត្តភ្ជាប់ចំណងស្នេហ៍នេះដោយសារមើលឃើញអត្តចរិកខាងស្រី (សម្រស់ធារ៉ា) ជាមនុស្សល្អ គួរឱ្យអាណិតគោរពស្រលាញ់ គូបផ្សំធម្មជាតិនាងស្រឡាញ់តែមនុស្សស្រីផងនោះទើបធ្វើឱ្យខ្លួនបាក់ចិត្តតែម្តង ចំណែកឯក្រុមគ្រួសារខាងនាងវិញក៏មិនប្រកាន់ដែរ គឺយល់ស្របចំណងស្នេហ៍ពួកគេដូចគ្នា។
ដ្បិតថា ស្រលាញ់គ្នារយៈពេលខ្លី ធីណាន់ រតនា បានឱ្យដឹងថាខ្លួននឹងគូដណ្តឹង មានគម្រោងយកកូនភ្លោះផងដែរ ប៉ុន្តែរឿងរៀបការនាងមិនទាន់គិតនោះទេ។
តាមការបញ្ជាក់អតីតតារាចម្រៀងប្រចាំ សាស្តា បានឱ្យដឹងទៀតថា អារម្មណ៍ដែលស្រលាញ់ភេទដូចគ្នារបស់នាងគឺមានរសជាតិដូចស្នេហា ប្រុស និងស្រី ព្រោះពួកគេចេះហួងហែង អន់ចិត្ត ដូចគូស្នេហ៍ដទៃទៀតផងដែរ ហើយមិនថាថ្ងៃមុខទៅជាយ៉ាងណា ក៏នាងមិនអាចងាកទៅស្រលាញ់មនុស្សប្រុសទេឡើយ ព្រោះធម្មជាតិនាងមិនដែលមានចិត្តលើបុរសនោះទេ៕
សូមបញ្ចេញមតិនៅទីនេះ