ច័ន្ទ , 09 មករា 2023
តារាចម្រៀង ហ្សូណូ លើកឡើងបែបនេះក្រោយអតីតគូស្នេហ៍បង្ហាញការ ឈឺចាប់ចិញ្ចឹមកូនស្រីម្នាក់ឯង
កម្សាន្ត៖ ខណៈអតីតគូស្នេហ៍របស់តារាចម្រៀងរូបសង្ហាលោក ហ្សូណូ អ្នកនាង ចាន់ សុផានី បានបង្ហាញក្តីឈឺចាប់ក្រោយតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯងអស់រយៈ ពេលជាង១០ឆ្នាំនោះមកបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល។ក្នុងនោះក៏មានហ្វេន ហ្វេនខ្លះៗស្រឡាំងកាំង ព្រោះមិនដឹងថា តារាចម្រៀង ហ្សូណូ មានកូនស្រីពេញជំទង់បែបនេះសោះ។
កាលពីពេលថ្មីៗអ្នកលេងបណ្តាញសង្គមពិតជាបានដឹងខ្លះៗហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះរឿងរ៉ាវឯកជនរបស់តារាចម្រៀង ហ្សូណូ បានផ្ទុះជាថ្មីក្រោយអតីតពិធីការិនី ចាន់ សុផានី បានបង្ហាញសំណេរឈឺចាប់ជាសាធារណៈជាលើកដំ បូងថា «សូមមេត្តាកុំខ្ទប់ដង្ហើមរបស់ខ្ញុំបន្ថែមក្នុងពេលដែលខ្ញុំខំប្រឹងត្រដរខ្យល់អ្នកមិនមែនជាខ្ញុំអ្នកមិនបានដឹងថាខ្ញុំខិតខំប្រឹងប្រែងតស៊ូបែបណានោះទេ ទុកដង្ហើមអោយខ្ញុំដក ដើម្បីមើលថែរកូនស្រីខ្ញុំផង កុំចាំដល់ពេលដែលបាត់បង់ខ្ញុំពីផែនដីនេះ ទើបស្តាយក្រោយនោះ។ត្រូវចាំថាកម្មពារមានពិតថ្ងៃនេះអ្នកឈ្នះខ្ញុំតែមិនប្រាកដថាជីវិតមួយនេះខ្ញុំចាញ់រហូតនោះទេ។មើលរូបភាពនេះផងថាខ្ញុំកាន់ដៃកូនខ្ញុំយូរប៉ុណ្ណាហើយតាំងពីថ្នាក់មត្តេយ្យឥឡូវមុនិផ្កាថ្នាក់ទីប្រាំបួនហើយ។តើខ្ញុំចេះហត់នឿយទេ?សូមអគុណពុកម៉ែបងប្អូនមិត្តភ័ក្តទាំងអស់ដែលតែងតែអាណិតស្រឡាញ់នាងខ្ញុំការពិតទៅខ្ញុំមិនចូលចិត្តរៀបរ៉ាប់ទេតែសូមបញ្ចេញខ្លះអោយវាធូរកុំអោយសត្រូវមើលងាយ»។
ក្រោយពីមានការលើកឡើងបែបនេះ ក៏មានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយខ្លះលើកឡើងថា ពិតជាឈឺចាប់ណាស់ទាល់តែធ្លាប់ជួបទើបយល់អារម្មណ៍មួយនេះ។ ជាមួយគ្នានោះក៏មានការចង់ដឹងថា តើក្រោយចែកផ្លូវជាមួយអតីតពិធីការិនី ចាន់ សុផានី លោក ហ្សូណូ នៅតែផ្តល់ភាពកក់ក្តៅដល់កូនស្រី ឬបែបណា? ទាក់ទងជាមួយរឿងនេះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ហ្សូណូ បានឆ្លើយយ៉ាងខ្លីប្រាប់ Lee News តាមរយៈទូរស័ព្ទថា «លោកមិន ចង់បកស្រាយអ្វីឡើយអ្នកណាសាងអ្វីទទួលបែបហ្នឹងទៅ»។ អ្វីដែលកត់ សម្គាល់ដ្បិតរស់នៅក្រោមការមើលថែទាំរបស់អ្នកម្តាយក៏ពិតមែន តែថ្មីៗនេះ ចាន់ សុផានី បានបង្ហោះសារខ្លីថា « មុន្នីផ្កា ថ្នាក់ទី៩ហើយឆ្នាំនេះ តែអ្វីដែល អន់ចិត្តគឺអូនផ្កាស្រឡាញ់ប៉ាៗជាងម៉ាក់ៗ»។
ទើបវ័យ១៤ឆ្នាំមែន តែ មុន្នីផ្កា កូនស្រីរបស់តារាចម្រៀង ហ្សូណូ ក៏មានសមត្ថ ភាពមិនធម្មតាដោយចេះលេងស្គីយ៉ាងប៉ិនប្រសព្វនិងមានទេពកោសល្យចេះច្រៀងបានពីរោះកាត់ដូចលោក ហ្សូណូ ជាឪពុក។បើក្រឡេកមើលមុខមាត់ ទៀតសោតក៏ស្រស់ស្អាតដូចឪពុកបេះដាក់តែម្តង ៕
សូមបញ្ចេញមតិនៅទីនេះ