អង្គារ , 10 មករា 2023
មិនធម្មតាមែន ឆ្នាំថ្មី ជា ស្រីនា ក្លាយជាទូតសុឆន្ទៈ ផលិតផលល្បី U Well ល្បីផ្អើលអ្នកសិល្បៈ
កម្សាន្ត៖ អ្នកបង្កើតមាតិកា ដ៏ល្បីឈ្មោះកញ្ញា ជា ស្រីនា ក្លាយជាទូតសុឆន្ទៈថ្មីផលិតកំពុងល្បីខ្លាំង U Well ដែលជាផលិតផលកំពុងទទួលបាន ការគាំទ្រខ្លាំងទាំងក្នុង និងក្រៅ ប្រទេស។ នេះបើតាមការ បញ្ជាក់ពីលោកអគ្គនាយក U Well សុវណ្ណរ័ត្ន ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធី «មហាព្រឹត្តិការណ៍ សិល្បៈវប្បធម៌ដើម្បីមនុស្សធម៌» កាលពីយប់ថ្ងៃទី៨ មករា។
មហាជនបានជ្រាបមកហើយថា កញ្ញា ជា ស្រីនា ជា Influencer និងអ្នក បង្កើតមាតិកាដ៏ល្បីឈ្មោះមួយរូបក្នុងប្រទេស ទាំងស្អាត ឆ្លាត ពូកែនាងមាន ចំណុចពិសេសជាច្រើនទាក់ភ្នែកមហាជន។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ ទាំងការងារ និង ជីវិតឯកជនរបស់នាងនោះ គឺ ដើមឆ្នាំថ្មី ជា ស្រីនា បានក្តោប ឱកាសក្លាយជាទូតសុឆន្ទៈផលិតផលល្បី U Well គឺជាផលិតផលប្រូតេអ៊ីនជំនួយសក់ ស្ព្រេយបាញ់សក់ ក្រោយពីសាប៊ូកក់សកទទួលបានការគាំទ្រពីអតិថិជនភ្លូកទឹកភ្លូកដី។
បើតាមការបញ្ជាក់ដោយផ្ទាល់ពីលោកអគ្គនាយក U Well បានផ្តល់បទសម្ភាស ជាមួយក្រុមអ្នកសារព័ត៌មានជាច្រើននៅក្នុងកម្មវិធី «មហាព្រឹត្តិការណ៍ សិល្បៈវប្បធម៌ដើម្បីមនុស្សធម៌» បានលើកឡើងថា ការជ្រើសរើស ស្រីនា មកធ្វើជាទូតសុឆន្ទៈ នេះ មិនមែនក្រុមហ៊ុនទើបតែគិតនោះទេ ពេលវេលាទាក់ទង ជា ស្រីនា មកធ្វើជាទូតសុឆន្ទៈចូលលក្ខណៈជាឆ្នាំទៅហើយ ដោយសារតែ Influencer រូបនេះសម្រិតសម្រាំងខ្លាំងទាល់តែសាកខ្លួនឯងទទួលបាន លទ្ធផលទើបសម្រេចចិត្តយល់ព្រមផ្សព្វផ្សាយ។
គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការប្រកាសទូតសុឆន្ទៈថ្មីពីផលិតផល U Well កម្មវិធីខាងលើក៏បានអញ្ជើញតារាល្បីៗជាច្រើនរូប និងតំណាងចែកចាយ ផលិតផល U Well ជាភ្ញៀវកត្តិយស ថែមទាំងមានលក្ខណៈពិសេសជ្រើសរើស ទឹកត្នោត ធ្វើជាភេសជ្ជៈទទួលភ្ញៀវ ព្រមទាំងរំលេចវប្បធម៌ខ្មែរជាច្រើន ដូចជាសិល្បករជិះស៊ីក្លូ និងដើរលើកំរាលព្រុំក្រហម សម្តែង ចាប៉ីដងវែង ល្បុក្កតោ ជាដើម ហើយកម្មវិធីនេះទទួលរៀបចំដោយលោក អ៊ឹម ជីវ៉ា ដែលមានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកចូលរួម។
បន្ថែមពីនេះ លោកអគ្គនាយក ភុំ សុវណ្ណរ័ត្ន បានឱ្យដឹងថា ផលិតផល U Well ជាផលិត ផ្តោតសំខាន់ទៅលើការថែរក្សាសក់មានដូចជាសាប៊ូកក់សក់ ក្រែមបន្ទន់សក់ ប្រូតេអ៊ីនជំនួយសក់ ស្ព្រេយបាញ់សក់ ហើយក៏មាន សាប៊ូ កក់សក់សម្រាប់ក្មេងតាំងពីកើតរហូតដល់៦ឆ្នាំផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ