អាទិត្យ , 26 មិថុនា 2022
Marcus Haber បន្តឈរកំពូលតារាងកីឡាករស៊ុតច្រើនជាងគេ ក្រោយបន្ថែម២គ្រាប់ទល់នឹងគិរីវង់
ក្នុងចំណោម៨សប្តាហ៍កន្លងមកនេះនៅក្នុងពានរង្វាន់ Cambodia Premier League 2022 មានតែកីឡាករកាណាដា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ម្នាក់ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេបង្អស់ បន្ទាប់ពីទាត់បញ្ចូលទី គិរីវង់សុខសែនជ័យ ២គ្រាប់បន្ថែមក្នុងជំនួបឈ្នះ ៤-១ នៅកីឡដ្ឋានគិរីវង់។
ខ្សែប្រយុទ្ធ Marcus Haber រកបានគ្រាប់បាល់១២គ្រាប់ ឈរកំពូលតារាងបញ្ជី Top Scorer នៅលីគលីគកំពូលកម្ពុជា ក្រោយទាត់បញ្ជូលទីក្រុមគិរីវង់សុខសែនជ័យ ២គ្រាប់ និងចូលទីក្រុមបឹងកេត ២គ្រាប់, ទាត់ចូលកងយោធពលខេមរភូមិន្ទ ៣គ្រាប់ម្នាក់ឯង, ទាត់ចូលអង្គរថាយហ្គឺរ ២គ្រាប់ និងប្រកួតចុងក្រោយ ជុំទី១ ទាត់ចូលណហ្គារើលដ៍ ១គ្រាប់ ខណ:ជុំទី២ សប្តាហ៍ទី៨ ទាត់បញ្ជូលទីក្រុមគិរីវង់សុខសែនជ័យ ២គ្រាប់។
បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor ស្ថិតនៅកំពូលតារាងលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី៨ ក្រោយឆ្លងកាត់៨ប្រកួត ឈ្នះ៧ ស្មើ១ មិនដែលចាញ់ មាន២២ពិន្ទុ៕
សូមបញ្ចេញមតិនៅទីនេះ