ពុធ , 11 មករា 2023
ជាបុគ្គលជួយសង្គមច្រើន សុវណ្ណ រិទ្ធី ក្លាយជាទូតសុឆន្ទៈអាហារបំប៉នសារ៉ាយសមុទ្រធម្មជាតិ ស៊ីប៊ែលប៉ារីស នាំចូលពីប្រទេសបារាំង
កម្សាន្ត៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅក្នុងកម្មវិធី សម្ពោធជាផ្លូវការ ក្រុមហ៊ុនស៊ីប៊ែលប៉ារីស នាំចូលអាហារបំប៉នសារ៉ាយសមុទ្រជាផលិតផលបារាំង ដោយបានជ្រើសជ្រើសលោក សុវណ្ណ រិទ្ធី ជាទូតសុឆន្ទៈ ដោយមិនកំណត់ពេលវេលា។ ខណៈក្រុមហ៊ុនបានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនខ្លួនជ្រើសរើសអ្នកសារព័ត៌មានខាងលើនេះធ្វើជាទូតសុឆន្ទៈ ដោយសារលោក សុវណ្ណ រិទ្ធី ជាបុគ្គលជួយសង្គមច្រើន។ ស្របពេលអ្នកតំណាងផលិតផលរូបនេះបញ្ជាក់ថាដោយសារអាហារបំប៉នសារ៉ាយសមុទ្រខាងលើជាផលិតផលមានគុណភាពខ្ពស់លោកប្រើដោយផ្ទាល់ ព្រមទាំងទទួលស្គាល់ពីក្រសួងផងដែរ។
ចាប់តាំងពីប្រលូកក្នុងអាជីពសារព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំលោក សុវណ្ណ រិទ្ធី ធ្វើឱ្យមហាជនពោលសរសើរលោកយ៉ាងខ្លាំងពីការខិតខំផ្តល់ជូនព័ត៌មានទៅកាន់សាធារណៈជនឱ្យទទួលបានដំណឹងផ្សេងៗ រហូតថ្មីៗកន្លងមកនេះ ឯកឧត្តម ខៀវ កញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននិយាយពីលោក សុវណ្ណ រិទ្ធី កាន់តែមានបទពិសោធន៍ច្រើនលើវិស័យសារព័ត៌មាន។
ដោយមើលឃើញពីប្រត្តិបត្តិការងាររបស់អ្នកសារព័ត៌មានរូបនេះ ជំរុញឱ្យម្ចាស់ក្រុមហ៊ុនស៊ីប៊ែលប៉ារីស នាំចូលអាហារបំប៉នសារ៉ាយសមុទ្រធម្មជាតិនាំចូលពីប្រទេសបារាំង ជ្រើសរើសលោក សុវណ្ណ រិទ្ធី ជាទូតសុឆន្ទៈអាហារបំប៉នខាងលើដោយមិនកំណត់ឆ្នាំឡើយ។ ផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានជាច្រើន លោកស្រី សុខ រស្មី ជាម្ចាស់ក្រុមហ៊ុន បានបញ្ជាក់ថា មូលហេតុដែលលោកស្រី ជ្រើសរើសលោក សុវណ្ណ រិទ្ធី ជាទូតសុឆន្ទៈផលិតផលរបស់ខ្លួនដោយសារតែ លោក រិទ្ធី ជាបុគ្គលជួយសង្គមបានច្រើន ផ្តោតទៅលើគុណធម៌ ជួយប្រជាពលរដ្ឋឱ្យទទួលបានដំណឹង ស្របពេលផលិតផលសារ៉ាយសមុទ្រធម្មជាតិរបស់លោកស្រីក៏ជាផលិតផលជួយសុខភាពប្រជាជនដូចគ្នា។
ងាកទៅកាន់លោក សុវណ្ណ រិទ្ធី វិញក៏បានបញ្ជាក់មូលហេតុដែរថា មុននិងលោកទទួលធ្វើជាទូតសុឆន្ទៈអាហារបំប៉នសារ៉ាយសមុទ្រធម្មជាតិនេះលោកបានប្រើផលិតផលនេះដោយផ្ទាល់រយៈពេល៣ខែមកហើយ ហើយអាហារបំប៉ននេះពិតជាជួយសុខភាពលោកបានធូរស្បើយច្រើន ព្រោះលោកមានជំងឺក្រពះរុំារៃ ដោយសារទទួលទានបាយមិនទៀង និងសម្រាកមិនបានគ្រប់គ្រាន់ ដោយជាប់បំពេញកាតព្វកិច្ចផ្សព្វផ្សាយព័ត៌មាន។
គួរបញ្ជាក់ផងដែរថា អាហារបំប៉នសារ៉ាយសមុទ្រធម្មជាតិ នាំចូលដោយក្រុមហ៊ុនស៊ីប៊ែលប៉ារីស ជាអាហារបំប៉នដែលទទួលស្គាល់ទាំងក្រសួងជាតិ និងអន្តរជាតិ ដែលអ្នកប្រើប្រាស់អាចជឿទុកចិត្តបាន ព្រោះមុននឹងក្រុមហ៊ុនសម្រេចចិត្តនាំចូល ក្រុមហ៊ុនចំណាយពេលសិក្សារយៈពេល១ឆ្នាំឯណោះ ពីមន្ទីរពិសោធស្តង់ដាខ្ពស់ប្រចាំនៅប្រទេសបារាំង ដែលផ្តោតលើសុខមារភាពប្រជាជនគ្រប់ជាតិសាសន៍នៅលើពិភពលោក៕
សូមបញ្ចេញមតិនៅទីនេះ