សុក្រ , 13 មករា 2023
គ្រូថៃថា៖«ស្តាយណាស់ដែលយើងមិនមានកីឡាករពេញជើង ប៉ុន្តែក៏ពេញចិត្ត ចំពោះអ្វីដែលយើងមាន»
យប់នេះនៅវេលាម៉ោង ៧:៣០នាទី ក្រុមជម្រើសជាតិថៃ នឹងត្រូវធ្វើដំណើរទៅប្រកួតដល់ផ្ទះវៀតណាម នៅកីឡដ្ឋាន My Dinh ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វគ្គផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022។
លោក Alexandré Pölking គ្រូបង្វឹករបស់ក្រុមជម្រើសជាតិថៃ បានលើកឡើងថា៖«ស្តាយណាស់ ដែលយើងមិនមានកីឡាករពេញជើង (អវត្តមាន Chanathip Songkrasin និង Supachok Sarachat) ប៉ុន្តែយើងក៏ពេញចិត្ត ចំពោះអ្វីដែលក្រុមរបស់ពួកយើងមាន»។
លោកបន្តទៀតថា៖«វៀតណាម ជាក្រុមដែលវាយបកខ្លាំងណាស់ ការពារបានល្អថែមទៀត ជាពិសេសមិនរបូតគ្រាប់បាល់សោះឡើយនៅក្នុងពានរង្វាន់ AFF Championship 2022 នេះ, ជាពិសេសពួកគេខ្លាំងក្នុងផ្ទះ ជាមួយអ្នកគាំទ្រដ៍ច្រើនរបស់ពួកគេ»។
ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ក្នុងកីឡដ្ឋាន Thammasat របស់ក្រុមជម្រើសជាតិថៃ រីឯសំបុត្រចូលទស្សនាផ្ទាល់លក់អស់គ្មានសល់ មុនថ្ងៃប្រកួត ពោលគឺលឿនលើសពីការរំពឹងទុក។
គួរបញ្ជាក់ថា ម្ចាស់ជើងឯក AFF Mitsubishi Electric Cup 2022 នឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០០,០០០ ម៉ឺនដុល្លារអាមេរិក រីឯក្រុមលេខ២ នឹងទទួលបានប្រាក់រង្វាន់ ១០០,០០០ ដុល្លារអាមេរិក ចំណែកក្រុមដែលបានឈានដល់វគ្គ Semi Final ទទួលបានមួយក្រុម ៥០,០០០ ដុល្លារអាមេរិក៕
សូមបញ្ចេញមតិនៅទីនេះ