សុក្រ , 13 មករា 2023
FIFA បញ្ចេញឈ្មោះបេក្ខភាពទាំង១៤នាក់ ប្រជែងពាន Best FIFA
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ចេញបញ្ជីឈ្មោះបេក្ខភាព១៤នាក់ចុងក្រោយ ដែលត្រូវប្រជែងពានរង្វាន់ Best FIFA ផ្នែកបុរស ខណៈ Lionel Messi មានភាគរយខ្ពស់អាចនឹងឈ្នះ។
ការបោះឆ្នោត នឹងដំណើរការរហូតដល់ថ្ងៃទី៣ ខែកុម្ភៈ មុនពេលអ្នកឈ្នះត្រូវប្រកាសក្នុងកម្មវិធី The Best FIFA Football Awards។ ខ្សែបម្រើប្រយុទ្ធ Messi ត្រូវគេរំពឹងអាចនឹងឈ្នះពានមួយនេះ ក្រោយជួយអាហ្សង់ទីនលើកពាន World Cup និងទទួលបានបាល់មាសក្នុងកម្មវិធីមួយនេះ។
យ៉ាងណាក្ដី ក៏មិនអាចមើលរំលងបេក្ខភាព ១៣នាក់ផ្សេងទៀតបានឡើយ ជាក់ស្ដែងមិត្តរួមក្រុមរបស់ Messi នៅក្លិប PSG កីឡាករ Kylian Mbappe មានឈ្មោះក្នុងបញ្ជីផងដែរ។ Mbappe ជាម្ចាស់ស្បែកជើងមាសក្នុងកម្មវិធី World Cup ប្រទេសកាតា ក្រោយរកបាន ៨គ្រាប់។ រដូវកាលមុនគេរកបាន ២៨គ្រាប់ ក្នុងលីគ និង ១៣គ្រាប់បន្ថែមក្នុងរដូវកាលថ្មីនេះ។
បេក្ខភាពទាំងអស់គេមើលលើសមត្ថភាពលេងចាប់ពីខែសីហា ឆ្នាំ២០២១ រហូតដល់ខែធ្នូឆ្នាំ២០២២។ ខាងក្រោមជាបេក្ខភាពទាំង១៤៖
- Lionel Messi (PSG)
- Kylian Mbappe (PSG
- Neymar (PSG)
- Achraf Hakimi (PSG)
- Luka Modric (Real Madrid)
- Karim Benzema (Real Madrid)
- Vinicius Jr (Real Madrid)
- Kevin De Bruyne (Man City)
- Erling Haaland (Man City)
- Julian Alvarez (Man City)
- Jude Bellingham (Borussia Dortmund)
- Robert Lewandowski (Barcelona)
- Sadio Mane (Bayern Munich)
- Mohamed Salah (Liverpool) ៕
សូមបញ្ចេញមតិនៅទីនេះ