សៅរ៍ , 14 មករា 2023
អ្នកនាង ខាត់ សុឃីម ពោលពាក្យនេះក្រោយមិនអាចទៅគាំទ្រ ហង្ស ម៉ានីតា ដោយផ្ទាល់នៅ អាម៉េរិក
កម្សាន្ត៖ គេចាំបានថាកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅតារាពហុជំនាញ ខាត់ សុឃីម ធ្លាប់បានបង្ហើបថា នឹងមានគម្រោងទៅគាំទ្របវរកញ្ញាចក្រវាលកម្ពុជា ហង្ស ម៉ានីតា ដោយផ្ទាល់នៅលើទឹកដីសហរដ្ឋអាម៉េរិកក្នុងថ្ងៃផ្តាច់ព្រ័ត្រ Miss Universe ដែលធ្វើមហាជនកោតសរសើរយ៉ាងខ្លាំងពីទឹកចិត្តរបស់អ្នកនាង។ យ៉ាងណាមិញ នៅយប់ថ្ងៃទី១៣ ខែមករា អ្នកនាងបានបង្ហោះសារសុំទោស ដោយសារជាប់កម្មវិធីរោងការច្រើន អ្នកនាងមិនអាចទៅគាំទ្រដោយផ្ទាល់ដល់អាម៉េរិកឡើយ។
បវរកញ្ញាចក្រវាលកម្ពុជា ហង្ស ម៉ានីតា កំពុងធ្វើឱ្យអ្នកគាំទ្រកម្ពុជាបង្ហាញអារម្មណ៍ សប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីឃើញរូបនាងធ្វើបានល្អ ប្រកបដោយភា ជឿជាក់នៅ លើឆាកអន្តរជាតិក្នុងវិធីប្រកួត Miss Universe លើកទី៧១ លើទឹកដីសហរដ្ឋ អាម៉េរិក។
ការប្រកួតរបស់ ហង្ស ម៉ានីតា លើទឹកដីដ៏សែនឆ្ងាយនេះ កាលពីពេលកន្លងទៅ តារាពហុជំនាញ ខាត់ សុឃីម បានបង្ហើបថាខ្លួននឹងទៅគាំទ្របវរកញ្ញាកម្ពុជាដោយផ្ទាល់ ក្នុងថ្ងៃផ្តាច់ព័្រត្រដើម្បីផ្តល់កម្លាំងចិត្តឱ្យ ហង្ស ម៉ានីតា ដែលធ្វើឱ្យមហាជនផ្ទុះការ សរសើរយ៉ាងខ្លាំងដល់អ្នកនាង ខាត់ សុឃីម ព្រោះការចេញទៅអាម៉េរិកត្រូវ ការចំណាយថវិកាច្រើន។
ទោះយ៉ាងណា ដោយមិនអាចគោរពតាមការសន្យាបាន អ្នកនាង ខាត់ សុឃីម បានបង្ហោះសារសុំទោសមហាជនទាំងយប់ព្រោះមិនអាចទៅគាំទ្រ ហង្ស ម៉ានីតា ដោយផ្ទាល់បានព្រោះតែជាប់ការងារ។ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា «មុនដំបូង នាងខ្ញុំ ខាត់ សុឃីម សុំទោសដល់បងប្អូន ដែល បាន គាំទ្រនាងខ្ញុំ នឹងចង់ឃើញការចូលរួម គាំទ្រ ប្អូនស្រី ហង្ស ម៉ានីតា ផ្ទាល់ នៅ អាមេរិក ខ្ញុំពិតជាសោកស្តាយ នូវ ការមិនបានចូលរួម /ខ្ញុំមានរោងការ រហូតដល់ថ្ងៃ 16 01 2023 ទើបមិនបានចូលរួមសុំទោសប្អូន រត្ន័ តែពួកយើងនូវតែបន្តការ ជឿជាក់លើ ប្អូនស្រី MANITA HANG, CAMBODIA »។
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Universe លើកទី៧១ នឹងប្រពឹ្រត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា។ ក្នុងនោះបវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់រួមមាន កញ្ញា រឿន ណាត, កញ្ញា សំណាង អេលីណា, កញ្ញា រ៉េត សារីតា និងកញ្ញា ងិន ម៉ារ៉ាឌី ក៏បានទៅគាំទ្រលើកទឹកចិត្ត ហង្ស ម៉ានីតា ដោយផ្ទាល់នៅអាម៉េរិកផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ