ច័ន្ទ , 16 មករា 2023
អីណូ ចេញមុខបកស្រា–យទំនា.ក់ទំនងជាមួយ ខេណា
កម្សាន្ត៖ ទើបលេចមុខនៅក្នុងផលិតកម្មសាន់ដេក្តី តែតារាចម្រៀងចំណូលថ្មី ខេណា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាពិសេសយុវវ័យតែម្តង។ មួយវិញទៀតមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ក្រោយឃើញតារាចម្រៀង ស្រករក្រោយ ខេណា ហាក់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយតារា អីណូ លើសពីរៀមច្បងរួមទ្រនំ ។
ខណៈមានបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់នៅក្នុងផលិតកម្មសាន់ដេតារាចម្រៀងវ័យ១៧ ឆ្នាំ ខេណា ក៏មានហាងឆេងទីផ្សាររីកទូលាយមិនធម្មតាដែរ ដោយកញ្ញាបានបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តីតូចធំជាបន្តបន្ទាប់ទាំងនៅតាមបណ្តារខេត្តនិងស្ថានីយទូរទស្សន៍នានា។ក្នុងនោះក៏មានការសរសើរថា ក្រៅពីមានសំឡេងពីរោះ ខេណា ក៏មានស្ទីលរាំក្រម៉ាច់ក្រម៉ើមបែបឃ្យូត ឃ្យូត គួរឱ្យក្នាញ់ផងដែរ ។
អ្វីដែលគួរឱ្យកត់សម្គាល់ជាតារាចំណូលថ្មីក៏ពិតមែន តែគេសង្កេតឃើញថា ខេណា ហាក់ដូចជាទទួលបានការយកចិត្តទុកដាក់ជា ពិសេសពីសំណាក់តារាចម្រៀងរៀមច្បង អីណូ ។ មិនតែប៉ុណ្ណាះលោក អីណូ ថែមទាំងបង្ហាញរូបភាពនែបនិត្យជាមួយតារាវ័យក្មេង ខេណា តាមបណ្តាញ សង្គមថែមទាំងប្រកាសថាចូលចិត្តតារាចម្រៀង ខេណា ខ្លាំងណាស់។ លោក ហៅតារាវ័យក្មេងនេះថា ខេណា ស្រីស្អាតរបស់ ហ៊ា ណូណូ ។
ជួបជាមួយLee News តាមតេឡេក្រាមតារាចម្រៀងនិយមលេងស្ទីលតែងខ្លួន ប្លែកៗ អីណូ បានប្រាប់ថាដំបូងឡើយ ខេណា បានទៅធ្វើតេស្តិ៍សំឡេង នៅក្នុងក្រុម Original Song របស់លោក តែដោយសារកញ្ញាមានសំឡេងស្រទ ន់ ផ្អែមពិរោះទើបលោកសម្រេចយក ខេណា ចូលផលិតកម្មសាន់ដេវិញ ។ បន្ថែមពីលើនេះលោក អីណូ បានសរសើរ ខេណា ថាបានទាំងព្រមមិនថា ច្រៀងពិរោះកាយវិការរាំក៏បានល្អហើយថែមទាំងស្អាតនឹងមានកាយវិការឃ្យូត ឃ្យូតគួរឱ្យស្រឡាញ់ទៀតផង ។
ទោះបីជាយ៉ាងនេះក្តីលោក អីណូ បានបដិ សេធថាលោកមិនមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង ខេណា ឡើយ ។ប៉ុន្តែមូលហេតុដែលលោកតែងចែករំលែករូបភាពបែបស្និទ្ធស្នាលជាមួយតារា ចម្រៀងវ័យក្មេងរូបនេះគ្រាន់តែចង់ឱ្យមហាជនមានការចាប់អារម្មណ៍និងស្គាល់ ខេណា ឱ្យបានច្រើនប៉ុណ្ណាះមិនមានអ្វីលើសពីនេះឡើយ ៕
សូមបញ្ចេញមតិនៅទីនេះ